ព័ត៌មានជាតិ

Update៖ ចម្ងល់ពលរដ្ឋតាមតុកាហ្វេ! មិនទាន់ឃើញចំណាត់ការលោក ស ថេត លើអធិការ និងអធិការរងខណ្ឌច្បារអំពៅ ករណីជេរប្រមាថ និងគំរាមអ្នកកាសែត ដាក់ខ្នោះស្ងាត់ឲ្យឈឹង….

ភ្នំពេញៈ ពលរដ្ឋតាមតុកាហ្វេ បានលើកមតិរៀងៗខ្លួនថា រហូតមកដល់ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មិនទាន់ឃើញមានចំណាត់ការ ទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តស៊េរីទំនើប បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង បានបុកខឿនផ្លូវ បណ្ដាលឲ្យផ្ទុះកង់ រួចបើកទ្បើងស្ពានច្បារអំពៅ បញ្ច្រាសទិសចរាចរណ៍នោះទេ ដែលអ្នកាសែតបានចុះទៅយកព័ត៌មាន ត្រូវបានលោកអធិការរងទទួលផ្នែកចរាចរណ៍ ហាមមិនឲ្យថតរូប គំរាមគំហែង កើតជាហិង្សារកដាក់ខ្នោះ។

ករណីនេះដែរ ធ្វើឲ្យពលរដ្ឋបន្ដរិះគន់ លើបណ្ដាញសង្គមហ្វេសប៊ុកថា អធិការរង និងអធិការខណ្ឌច្បារអំពៅ ហាក់បីដូចជាខ្លាចអំណាចម្ចាស់រថយន្តស៊េរីទំនើប ចុះមកអន្តរាគមន៍ទាំងកណ្ដាលយប់ បើពលរដ្ឋតូចតាច មិនដែលចុះមកទេ ឲ្យតែមន្ត្រី​ក្រោមឱវាទចុះវាស់វែងប៉ុណ្ណោះ ។ ចំណែកអ្នកខ្លះទៀត មានឆ្ងល់ថា ឲ្យតែរថយន្តអ្នកធំ អ្នកកាសែតមិនអាចថតរូបបាន ឬមួយយ៉ាងណា? ជាពិសេសលោក ស ថេត ហាក់បីដូចជាស្ងៀមស្ងាត់ មិនមានចំណាត់ការអ្វីទាល់តែសោះ ឬមួយលោកមិនហ៊ាន ជាមួយអធិការ និងអធិការរង បានជាទុករឿងមួយនេះ បន្ដឲ្យពលរដ្ឋរិះគន់ ។

បើទុកមន្រី្តមូលដ្ឋានបែបនេះ មិនដឹងថា ទៅថ្ងៃខាងមុខពលរដ្ឋ ជួបបញ្ហា នឹងត្រូវទៅរកអ្នកណាឲ្យជួយដោះស្រាយទេ បើប្រើពាក្យសម្ដីសុទ្ធតែប្រមាថ មើលងាយមិនសមជាមន្ត្រីនគរបាលអនុវត្តច្បាប់ ដែលអាចឲ្យពួកគាត់ជឿទុកចិត្ត និងគោរពទ្បើយ ជាក់ស្ដែងពេលចុះមក គ្មានឯកសណ្ឋាន ធុំក្លិនស្រាជាដើម។

យ៉ាងណាមិញពលរដ្ឋ មានចម្ងល់ទៀតថា​ រថយន្តស៊េរីទំនើបនោះ មិនដឹងថា របស់អ្នកធំប៉ុណ្ណា ឬពាក់ផ្កាយនៅអង្គភាពណាទេ ព្រោះមិនទាន់មានប្រភពណាបញ្ជាក់បានទេ។

សូមបញ្ជាក់៖ ភ្នាក់ងារសារព័ត៌មាន Post News ក៏រងការគំរាមពីលោកធអធិការរងដែរ សួរសុទ្ធថា មកពីណា ភ្នាក់ងារយើងឆ្លើយថា អ្នកកាសែត ហើយគាត់ប្រាប់ថា កុំថតរូប ប្រយ័ត្នមានរឿងដាក់ខ្លួន ទ្បានអ្នកធំ គ្រាន់តែឮអ៊ីចឹង ក៏នៅស្ងៀមតែម្ដង៕

មតិយោបល់