ព័ត៌មានជាតិ

អាងនរកឫអ្វីលោក? ហិង្សាកូនវាយម្ដាយអាយុ ៧៨ឆ្នាំ បណ្ដាលឲ្យស្លាប់

កំពង់ស្ពឺៈ ករណីហិង្សារក្នុងគ្រួសារ វាយបណ្តាលឲ្យស្លាប់ ថ្ងៃទី២៩ ខែសីហា​ ឆ្នាំ២០១៩ វេលាម៉ោង ៩និង៤០នាទីព្រឹក នៅចំនុចភូមិត្រពាំងថ្ម ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ជនបង្កឈ្មោះ ភាញ ភី ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានយកដំបងឈើជ្រុង វាយទៅលើម្តាយឈ្មោះ ឌុល រឿនអាយុ ៧៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បណ្តាលឲ្យដេកស្លាប់នៅក្នុងដីឡូតិ៍មុខផ្ទះរបស់ខ្លួន។

មូលហេតុ៖ ដោយជនបង្កជាមនុស្សញៀនថ្នាំ សុំលុយម្តាយមិនបានទើបបង្កហេតុវាយម្តាយតែម្តង។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនមកអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់