ព័ត៌មានជាតិ

ក្រុម​អ្នក​បង្កើត​ច្បាប់​របស់​ប្រេ​ស៊ីល​ស្នើរសុំ​ជួប​ជាមួយ​នឹង Snowden

​ទីក្រុង Rio De Janeiro ( 11/09/13 ) : គណកម្មាការ​ទំនាក់ទំនង​ការបរទេស​របស់​រដ្ឋាភិបាលប្រេ​ស៊ីល​បាន​យល់ព្រម​លើ​លិខិត​អញ្ជើញ​មួយ​កាលពី​ថ្ងៃ​ពុធ​ក្នុង​ការបើកឲ្យ​មាន​ការជួ​ប​គ្នា​មួយ​រវាង​អតីត​អ្នក​ធ្វើការ​ឲ្យ​ក្រុម​ស៊ើប​ការណ៍​សម្ងាត់​របស់​អា​មេរិក Edward Snowden ដែល​កំពុង​ទទួល​សិទ្ធិ​ជ្រកកោន​បណ្តោះអាសន្ន​នៅក្នុង​ប្រទេស​រុស្ស៊ី​។​
​បើទោះបីជា​លិខិត​នោះ​ត្រូវបាន​ឆ្លងកាត់​និង​ផ្តើមគំនិត​ដោយ​ក្រុម​អ្នក​បង្កើត​ច្បាប់​របស់​ប្រេ​ស៊ីល​ក៏​ពិតមែន​តែ​នៅ​មិនទាន់​មាន​ការយល់ព្រម​ណាមួយ​ដែល​ចេញ​ជា​ផ្លូវការ​ពី​សំណាក់​ក្រសួងការបរទេស​របស់​ប្រេ​ស៊ីលឬ​រុស្ស៊ី​នៅឡើយ​។​
Edward Snowden
​ការទទួលបាន​ព័ត៌មាន​ថ្មីៗ​បន្តបន្ទាប់​គ្នា​ពី​ការ​ដែល​អាមេរិក​បាន​ប្រើប្រាស់​សមត្ថភាព​ក្រុម​ស៊ើបការណ៍​របស់​ខ្លួន​ទៅ​លើ​ក្រុម​មេដឹកនាំ​ប្រេ​ស៊ីល​ដែល​ក្នុងនោះក៏​មាន​លោក​ប្រធានា​ធិបតី​ប្រេ​ស៊ីលផង​នោះ​វា​បាន​ធ្វើឲ្យ​ប្រទេសប្រេ​ស៊ីល​មាន​ការ​ថ្នាំងថ្នាក់​ជាមួយនឹង​អាមេរិក​យ៉ាងខ្លាំង​។​គួរបញ្ជាក់​ថា​ព័ត៌មាន​ភាគច្រើន​ដែល​ទទួលបាន​ពី​លោក Snowden ដែល​កំពុង​មាន​វត្តមាន​នៅ​ប្រទេស​រុស្ស៊ី​នៅឡើយ​។​

​មាន​ការបញ្ជាក់​ថា​ការស្នើរ​សុំ​ជួប​នេះ​គឺ​ក្នុង​គោលបំណង​ដើម្បី​ឲ្យមាន​ការពិភាក្សា​បង្កើត​ទំនាក់ទំនង​រវាង​ប្រេ​ស៊ីល​ជា​មួយនឹង Snowden ក្នុង​ការស្វែងយល់​បន្ថែ​ម​ពី​កម្មវិធី​ដែល​រដ្ឋាភិបាល​ទីក្រុង​វ៉ា​ស៊ិន​តោន​កំពុង​ធ្វើការ​ឃ្លាំមើល​ពិភពលោក​។​
​លោក​បា​រ៉ាក់​អូបា​មា​ប្រធានាធិបតីអាមេ​រិក​ធ្លាប់​បាន​សន្យា​ក្នុង​ការឆ្លើយតប​ទៅ​លើ​សំនួរ​ដែល​ប្រេ​ស៊ីល​ចោទសួរ​ពី​ករណី​លួច​ស៊ើបការណ៍​ទៅលើ​ប្រទេសប្រេ​ស៊ីល​ឲ្យបាន​ត្រឹម​ថ្ងៃ​ពុធ​នេះ​៕​

មតិយោបល់