តាកែវៈ នៅវេលាម៉ោង ៧ និង០០នាទីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ប៉ុស្ដិ៍នគរបាលឃុំតាភេម បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រទូស្ដកេរិ៍ភេទ។
ការឃាត់ខ្លួននេះ ធ្វើទ្បើងបន្ទាប់ពីទទួលបានបណ្ដឹងពីឈ្មោះ ស.ធ ច ភេទស្រី អាយុ ២៤ឆ្នាំ រស់នៅភូមិខ្លាគ្រហឹម ឃុំតាភេម ដែលបានប្ដឹងពីឈ្មោះ គូ បិ ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ពីបទប្រទូស្ដកេរិ៍ភេទ (យកដៃទៅស្ទាប និងលូកចូលក្នុងប្រដាប់ភេទកូនស្រីរបស់ខ្លួន ឈ្មោះ យ ដ.ហ អាយុ ៤ឆ្នាំ បណ្ដាលឲ្យហើមឈឺ ប្រព្រឹត្តិកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៩។
ជនសង្ស័យ ត្រូវបានឃាត់ខ្លួន យកមកសួរនាំ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
មតិយោបល់