ព័ត៌មានជាតិ

សូមជួយស៊ែរបន្តផង! ក្រែងមានអ្នកស្គាល់

ភ្នំពេញ: ក្មេងប្រុសអាយុ ៩ឆ្នាំម្នាក់ ចេញពីផ្ទះរត់លេងទឹកភ្លៀងតាមផ្លូវ បែរជាវង្វេងផ្ទះ រកផ្លូវទៅវិញមិនឃើញ សមត្ថកិច្ចប្រទះជួប កាលពីវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅតាមផ្លូវ ក្នុងភូមពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រួចនាំយកទៅសំចតនៅសាលាសង្កាត់ភ្នំពេញថ្មី ប្រកាសស្រាវជ្រាវស្វែងរកឪពុកម្តាយ ។

ក្មេងប្រុសវង្វេងផ្ទះ ឈ្មោះ ប៊ុន ហួរ អាយុ៩ឆ្នាំ មានឪពុកឈ្មោះ វី មុខរបរ រត់ម៉ូតូកង់បី ម្តាយឈ្មោះ វី មុខរបរ បម្រើការងារនៅហាង ភោជនីយដ្ឋាន មានបងប្អូន៣នាក់ រូបគេជាកូនច្បង និងប្អូនស្រី២នាក់ទៀត ។

តាមការរៀបរាប់របស់ក្មួយប្រុសខាងលើ បានឲ្យដឹងខ្លះៗថា គាត់មិនបានស្គាល់ផ្ទះ កន្លែងក្រុមគ្រួសារស្នាក់នៅឡើយ ទើបមកពីខេត្តបាត់ដំបង មកលេងឪពុកម្តាយ នាទីក្រុងភ្នំពេញ ហើយនៅរសៀលថ្ងៃទី២៩នេះ ឪពុកចេញទៅរត់កង់បីបាត់ ម្តាយចេញទៅធ្វើការងារនៅហាង នៅផ្ទះជួល៣នាក់បងប្អូន ខណ:ដែលមេឃធ្លាក់ភ្លៀង រូបគេចេញរត់មកលេងទឹកភ្លៀងតាមផ្លូវ ទើបវង្វេង រកផ្លូវទៅផ្ទះវិញមិនឃើញ ដើរតាមផ្លូវ មកដល់ខាងលិចសាលាសង្កាត់ភ្នំពេញថ្មី សមត្ថកិច្ចឃើញនាំ យកមកសំចត នៅសាលាសង្កាត់ភ្នំពេញថ្មី ហើយប្រកាសស្វែងរក ឪពុកម្តាយ ដើម្បីមកទទួលយកទៅវិញ ៕

មតិយោបល់