ព្រះសីហនុៈ តាមប្រភពពីមន្ត្រីមូលដ្ឋានបានឲ្យដឹងថា ផ្លូវលំក្រាលគ្រួសក្រហមភ្ជាប់ពីផ្លូវជាតិលេខ៣(វាលរេញ កំពត)ចូលទៅភូមិព្រែកក្រាញ់ក្នុង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រង់ចំណុចកំពង់ផ្កា ត្រូវបានទឹកហូរកាត់ កម្ពស់ប្រមាណជាងកន្លះម៉ែត្រ ក្រោយមានភ្លៀងធ្លាក់ខ្លាំង នៅល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ ។ បើតាមមន្ត្រីមូលដ្ឋានដដែលបន្តថា សម្រាប់ការធ្វើចរាចរណ៍ឆ្លងកាត់ គិតត្រឹមព្រលប់ថ្ងៃ២៩ ខែសីហា ដដែល គឺឆ្លងបានតែអ្នកថ្មើជើងប៉ុណ្ណោះ ចំណែករថយន្ត ជាពិសេសរថយន្តដឹកកម្មករកម្មការីនីរោងចក្រ ដែលត្រូវឆ្លងកាត់ចេញពីធ្វើការពេលល្ងាចថ្ងៃនេះ បានចតទុកបណ្តោះអាសន្ននៅបន្ទាយទាហាន១០៥ ដែលស្ថិតនៅក្បែនោះ ហើយកម្មករ កម្មការីនីត្រូវធ្វើដំណើរទៅផ្ទះដោយដើរឆ្លងទឹកលិចផ្លូវនេះចម្ងាយប្រមាណជាង១០០ម៉ែត្រ ។ ជុំវិញស្ថានភាពនេះ ជាមួយគ្នានេះ មន្ត្រីមូលដ្ឋាន អជ្ញាធរពាក់ពន្ធ័ក៍ដូចជាក្រុមការងារចុះជួយឃុំសាមគ្គី បានដាក់ប្រចាំការតាមដាននៅតំបន់នោះនិងណែនាំអោយអ្នកដើរឆ្លងបង្កើនការប្រុងប្រយត្ន័ពិសេសក្មេងៗឬមនុស្សចាស់ជរា ដែលក្នុងករណីចាំបាច់ត្រូវមន្ត្រីប្រចាំការអោយជួយនាំឆ្លង៕
មតិយោបល់