ព័ត៌មានជាតិ

រដូវកាលបាល់ទាត់ថ្មីរបស់ស៊ុយអ៊ែតបើកឆាកភ្លាម​​ អ្នកគាំទ្រ​វាយ​អ្នកគាំទ្រ​ស្លាប់ម្នាក់​

ស៊ុយអ៊ែត៖ម្សិលមិញនេះដែរ មុននៃការបើការការប្រកួត​ក្នុងក្របខណ្ឌ របស់ស៊ុយអ៊ែត បាន​ទទួលរឿងមួយ​ដ៏គួរ​ឲ្យរន្ធត់ ខណៈដែល​ក្រុម​អ្នកគាំទ្រ វាយ​អ្នកគាំទ្រ ដូចគ្នា​បណ្តាល​ឲ្យស្លាប់ ។ រឿង​នេះដែរ​វាបានកើតឡើងមុនការប្រកួត​របស់ក្រុម Helsingborg និង Djurgaarden បាន​ធ្វើ​ឲ្យបុរសម្នាក់​ដែលជា​អ្នកគាំទ្រ​របស់ ក្លិប Djurgaarden បានស្លាប់ បន្ទាប់ពីគាត់ត្រូវបានគេវាយ ចំ​ក្បាល​ជាច្រើននោះ​។​

បុរសដែលស្លាប់មានអាយុ ៤៤ ឆ្នាំ ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ មុន ៣០ នាទីនៃការប្រកួត ។ តែ​ទោះជាយ៉ាងណា ដោយសារតែ របួស​លើក្បាល​សឹងតែសុះសាច់ទៅហើយគាត់ បានស្លាប់នៅមន្ទីរពេទ្យ ។ បន្ទាប់ពីការប្រកួតបានតែ ៤០ នាទីក្រុម​អ្នកគាំទ្រ​របស់ក្លិប Djurgaarden បានស្រែកពេញពហុកីឡដ្ឋាន ថា “ឃាតកម្ម ឃាតកម្ម ” ហើយអ្នកគាំទ្រខ្លះបានសំរុកមកាន់​ទីលាន ដែលធ្វើ​ឲ្យអាជ្ញាកណ្តាលសម្រេចចិត្តលុបការប្រកួតនេះតែម្តងទៅ​។​

បើតាមរបាយការណ៍ព័ត៌មានដែលចុះផ្សាយនៅ ស៊ុយអ៊ែត បាន​ឲ្យដឹងថា មាន​មនុស្សយ៉ាងហោច ៥ នាក់បាន ដែលរងរបួស ត្រូវបញ្ចូនទៅកាន់មន្ទីរពេទ្យ ដោយសារតែជំលោះ​រវាងក្រុមអ្នកគាំទ្រ ហើយ​មនុស្ស​ ៣០ នាក់ត្រូវបានចាប់ខ្លួន ដោយសារតែ​បង្កបញ្ហា និង ​បង្ហាញឥរិយាបថ​ឆាឆៅ ៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

Sweden

មតិយោបល់