ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ ដើរអុកឡុកតាមទីសាធារណៈត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៥និង៣០នាទី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនជាតិចិន ១នាក់ ឈ្មោះ YU HONGPENG ភេទប្រុស អាយុ៣៤ឆ្នាំ ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន ដើរអុកឡុកតាមទីសាធារណៈ និងស្នាក់នៅអនាថា។ ជននេះចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២.០៦.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងទេសចរ បច្ចុប្បន្នគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន គ្មានការងារធ្វើ និងស្នាក់នៅអនាថាតាមទីសាធារណៈ។ ត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្ត៕

 

មតិយោបល់