សមាជិក ១០ ក្នុងចំណោម ១៥ ប្រទេសនៅក្នុងក្រុមប្រឹក្សាសន្តិសុខនៃអង្គការ សហប្រជាជាតិ បានជម្រុញឲ្យស្ថាប័ន ដ៏មានអំណាចនេះ លើកយកបញ្ហា សិទ្ធិមនុស្សដែល កំពុងក្តៅគគុកនៅក្នុងប្រទេស កូរ៉េខាងជើង មកពិភាក្សាតុមូល ជាផ្លូវការតែម្តង ។
ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី០៦ ខែធ្នូ នេះទៀតថា ការសម្រេច សំឡេងភាគ ច្រើននេះ នឹងអាចនាំឲ្យក្រុមប្រឹក្សាទាំងមូលលើកយកបញ្ហាមកពិភាក្សានៅក្នុង ខែធ្នូ នេះតែម្តង ព្រោះវា មិនចាំបាច់ព្រួយបារម្ភថាទទួលឥទ្ធិពលសម្លេងជំទាស់ ពីសំណាក់សមាជិកក្រុមប្រឹក្សា សន្តិសុខ អចិន្ត្រៃយ៍ទាំង ៥ប្រទេសនោះឡើយ។
គួរបញ្ជាក់ថា បញ្ហាសិទ្ធិមនុស្ស របស់កូរ៉េខាងជើងនេះ ត្រូវបានលើកឡើង ដោយសហភាព អឺរ៉ុប នៅក្នុងកិច្ចប្រជុំ អង្គការសហប្រជាជាតិ កាលពីដើមខែវិច្ឆិកា ដោយចោទមេដឹកនាំជាន់ ខ្ពស់កូរ៉េ ខាងជើងតែម្តងថាជាអ្នកប្រព្រឹត្ត។ មន្ត្រីកូរ៉េខាងជើងក៏បានឆ្លើយតបវិញដែរថា នេះ គ្រាន់តែជាល្បែង នយោបាយរបស់បណ្តាប្រទេសលោកខាងលិចតែប៉ុណ្ណោះ៕
មតិយោបល់