ព័ត៌មានជាតិ

ម្នាក់រត់រួច និងម្នាក់ជាប់ខ្នោះ ករណីគាស់ទ្វារផ្ទះ លួចទ្រព្យសម្បត្តិ

ភ្នំពេញ: កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៣០នាទី ចំណុចផ្ទះលេខP1.15 ភូមិសាមគ្គី៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានករណីលួច គាស់ទ្វារផ្ទះ លួចទ្រព្យសម្បត្តិ។

ជនសង្ស័យទី១មានឈ្មោះ សូ រដ្ឋា ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិសាមគ្គី៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (ឃាត់ខ្លួន)
ទី២ឈ្មោះ ពុំ រតនា ភេទប្រុសអាយុ ២០ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិសាមគ្គី៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ចំណែកជនរងគ្រោឈ្មោះ កែវ សុភាព ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខP1.15 ភូមិសាមគ្គី៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ខូចខាត និងបាត់បង់៖ ទ្វារដែកចំនួន២,ទ្វាកញ្ចក់ចំនួន១ ,ទូរទស្សន៍LCDចំនួន១គ្រឿង, ធុងហ្គាស់១.ខ្នងកង់ម៉ូតូចំនួ១, លុយ១០០០ដុល្លារ។

រហូតមកដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅវេលាម៉ោង១១និង១០នាទី ជនរងគ្រោះឃើញជនសង្ស័យ ក៏ដេញចាប់បានម្នាក់ ក្នុងចំណោមគ្នា២នាក់ យកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

សម្ភារ:បន្សល់ទុក៖ សោគាស់ខូចចំនួន១ , កញ្ចក់ ដោះស៊ុមចេញ។

បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនទៅកាន់ ផ្នែកជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ បន្តតាមនិតិវិធី៕

មតិយោបល់