ព័ត៌មានជាតិ

​សមត្ថកិច្ច​ជំនាញ​​ធ្វើការឃាត់ខ្លួន​ជនសង្ស័យ​ ១​នាក់​ និង​រឹបអូស​គ្រឿងញៀន​ជាង​ ៥​គីឡូក្រាម​

ភ្នំពេញ​ ៖​ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួន ជនជាតិ​ចិន​ ឈ្មោះ​ Su​ Yunshi​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ និងរឹបអូសគ្រឿងញៀនជាង៥​ គីឡូក្រាម​ ស្ថិតនៅ ចំណុចផ្លូវ​លេខ​ 450​ សង្កាត់​ទួល​ទំពូង​១​ ខណ្ឌចំការមន​ រាំធានីភ្នំពេញ។

​កាល​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​ ២០២២​ វេលា​ម៉ោង​ ១៦:៣០​នាទី​ កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ (​ក​១០)​ដឹកនាំ​ដោយ​ លោក​ឧត្តមសេនីយ៍ទោ​ សារី​ បុត្រ​សត្យា​,​ លោក​វរសេនីយ៍ឯក​ យឹ​ម​ សែន​ឧត្តម​ លោក​វរសេនីយ៍ទោ​ ញ៉ុ​ង​ រស់​ប្រាថ្នា​ នាយករង​មន្ទីរ​,​ លោក​ វរសេនីយ៍ឯក​ តឹក​ សូ​នី​ នាយការិយាល័យ​(​ក​១០)​ និង​មានការ​ចូលរួម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក​ អ៊ុំ​ សុ​ភក្តិ​ ព្រះរាជ​អ​ជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ធ្វើការ​ស៊ើបអង្កេត​ ស្រាវជ្រាវ​បង្ក្រាប​ នៅ​ចំណុច​ បន្ទប់​លេខ​១២​បេ​ ជាន់​ទី​១២​ ខុន​ដូ​ MSK​ ផ្លូវ​លេខ​ 450​ សង្កាត់​ទួល​ទំពូង​១​ ខណ្ឌចំការមន​ ។​

​ក្នុង​ប្រតិបត្តិការ​ខាងលើ​ កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ Su​ Yunshi​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ ជនជាតិ​ ចិន​ ។​

​ក្នុង​នោះ​ចាប់​យក​វត្ថុ​តាង​ ៖​ -​មេ​តំ​ហ្វេ​តា​មីន​(WY)​ ទម្ងន់​ ២​ គ​.​ក្រ​ ៦៦៦​ ក្រាម​ -​អ៊ិ​ច​ស្តា​ស៊ី​(MDMA)​ ទម្ងន់​ ២​ គ​.​ក្រ​ ៦៥១.៥១​ក្រាម​។​ -​កេ​តា​មីន​(KETAMIN)​ទម្ងន់​ ២១៩.៣៥​ក្រាម​។​ -​នី​មេតា​ហ្សេ​ប៉ា​ម​(4CEC)​ ទម្ងន់​ ៣៥.៦៤​ ក្រាម​។​ សរុប​ សារធាតុ​ញៀន​ ទម្ងន់​សុទ្ធ​ ៥​ គ​.​ក្រ​ ៥៧២.៥០​ក្រាម​ កញ្ឆា​ក្រៀម​ ៤​ គ​.​ក្រ​ ៥៤២​ក្រាម​ សារធាតុ​ផ្សំ​ ១៣​ គីឡូក្រាម​ ។​ ឧបករណ៍​កែ​ច្នៃ​មួយ​ចំនួន​ធំ​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ ព្រមទាំង​វត្ថុ​តាង​ខាងលើ​ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

មតិយោបល់