ព័ត៌មានជាតិ

ប៉ុនប៉ងលួចទ្រព្យសម្បត្តិគេ ជនសង្ស័យម្នាក់ជាប់ខ្នោះរបស់សមត្ថកិច្ច

ភ្នំពេញ: នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១០ និង០៥នាទី ប៉ុស្តិ៍រដ្ឋបាលឃ្មួញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិគេ នៅចំណុចផ្ទះលេខ២២៧អា ផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ជនសង្ស័យខាងលើឈ្មោះ យូ លាង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងរោងកម្មករ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) ។ ជនរងគ្រោះមាន ឈ្មោះ ត្រិន វង្សសហ្សកា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀនភាសាបរទេស ស្នាក់នៅផ្ទះលេខ២២៧អា ផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សម្ភារ:ដកហូត ៖គ្មាន ។

តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុ ប៉ុស្កិ៍រដ្ឋបាលឃ្មួញ ទទួលព័ត៌មានពីជនរងគ្រោះថា នៅចំណុចខាងលើ មានជនសង្ស័យម្នាក់ បានផ្លោះចូលក្នុងរបងផ្ទះរបស់ខ្លួន ពេលនោះសមត្ថិច្ចបានចុះដល់ចំណុចកើតហេតុ នាំខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់