ព័ត៌មានជាតិ

ភ្លៀងធ្លាក់ លាយទ្បំនិងខ្យល់កន្ត្រាក់ បណ្ដាលឲ្យរលំដើមឈើកាត់ទទឹងផ្លូវ នៅខណ្ឌទួលគោក

ភ្នំពេញ: តាមសេចក្ដីរាយការណ៍ព័ត៌មាន បានឲ្យដឹងថា នៅវេលាម៉ោង ៤ និង២០នាទីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេតុង សង្កាត់ផ្សារដេប៉ូលទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីភ្លៀងធ្លាក់ លាយទ្បំនិងខ្យល់កន្ត្រាក់ បណ្ដាលឲ្យរលំដើមឈើកាត់ទទឹងផ្លូវ ប៉ុន្តែមិនមានមនុស្សរងរបួសទេ។

ខណ:ពេលនេះ ខាងអាជ្ញាធរ កំពុងធ្វើការកាត់ និងលើកដើមឈើ ដើម្បីជួយសម្រួល កុំឲ្យមានការកកស្ទះចរាចរណ៍៕

មតិយោបល់