ព័ត៌មានជាតិ

ស្ពានស្ទឹងសំរោង មានកម្ពស់ទឹកកើនទ្បើង សមត្ថកិច្ច កំពុងធ្វើការតាមដាន

ព្រះសីហនុៈ គិតចាប់ពីម៉ោង ១ និង៣០នាទីដល់ម៉ោង២ និង៣០នាទីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ កម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោង ស្ថិតនៅភូមិ ស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានកម្ពស់ ៥”៧០’ ម៉ែត្រកើនឡើង (០១តឹក)។

ដោយទ្បែកនៅខាងកើតស្ពានវិញ ទឹកបានហូរកាត់ផ្លូវជាតិជាបណ្តើរៗ មានប្រវែង ២០ម៉ែតកម្ពស់ ប្រហែល ២០តឹក។

មកទល់ពេលនេះ សមត្ថកិច្ច កំពុងសម្រួលចរាចរណ៍ សម្រាប់រថយន្ត អាចធ្វើដំណើរបានធម្មតា តែស្ថានការណ៍ប្រែប្រួលយ៉ាងណានោះ សមត្ថកិច្ច កំពុងធ្វើការតាមដានបន្ត៕

មតិយោបល់