ត្បូងឃ្មុំៈ យោងតាមផេករបស់ ក្រសួងធនធានទឹក និង ឧតុនិយម បានឲ្យដឹងថានៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ កាលយប់ម្សិលមិញ មានករណីបាក់ច្រាំងទន្លេមេគង្គមានទីតាំងនៅភូមិកំពង់ឬស្សី ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានទំហំទទឹងប្រវែងប្រមាណជា២ម៉ែត្រ និងបណ្តោយប្រវែងប្រមាណជា ២៥ម៉ែត្រដោយបាក់រេះតិចៗមិនធ្ងន់ធ្ងរទេ ជិតដល់ផ្លូវបេតុងមានចម្ងាយប្រមាណជា២ម៉ែត្រ ចំពោះផ្ទះប្រជាពលរដ្ឋនៅឆ្ងាយពីទីតាំងនេះមិនមានប៉ះពាល់អ្វីទេ ៕
មតិយោបល់