ព័ត៌មានជាតិ

ជនជាតិចិនម្នាក់រងរបួសធ្ងន់ធ្ងរដោយសារដែកធ្លាក់មកលើក្បាល ក្នុងការដ្ឋានសំណង់

ព្រះសីហនុ: បុរសកម្មករ សំណង់ជាជនជាតិចិនមួយរូប បានរង របួសធ្ងន់ធ្ងរដោយសារដែកធ្លាក់មកលើក្បាល ក្នុងការដ្ឋានសំណង់របស់ជនជាតិចិនមួយកន្លែងនៅក្នុងភូមិ៤សង្កាត់ លេខ៤ក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃ៣០ ខែសីហា ឆ្នាំ២០១៩នេះ។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ភ្លាមៗសមត្ថកិច្ចនៅមិនទាន់ស្គាល់ឈ្មោះរបស់ជនរងគ្រោះនៅឡើយ និងកំពុងបន្តការដោះស្រាយតាមនិតិវិធី៕

 

មតិយោបល់