ព័ត៌មានជាតិ

កម្ពស់ទឹកទន្លេបាសាក់មានកម្ពស់ ៥.៩២ម៉ែត្រ ស្រុកកោះធំ មានព្រែកនាំដីល្បាប់ សរុបសងខាងទន្លេបាសាក់ចំនួន ៩២ព្រែក

កណ្តាលៈ យោងតាមផេកក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា នៅថៃ្ងទី៣០ ខែសីហា ឆ្នាំ២០១៩ ស្ថានភាពទឹកទន្លេបាសាក់ហូរចូលតាមបណ្តាព្រែក ក្នុងភូមិសាស្ត្រស្រុកកោះធំ ខេត្តកណ្តាល។ កម្ពស់ទឹកទន្លេបាសាក់នៅស្ថានីយកោះខែល ថ្ងៃនេះមានកម្ពស់ ៥.៩២ម៉ែត្រ
ស្រុកកោះធំ មានព្រែកនាំដីល្បាប់ សរុបសងខាងទន្លេបាសាក់ចំនួន ៩២ព្រែក។ គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ មានព្រែកចំនួន ៤២/៩២ បានហូរចាក់ចូលទៅតំបន់ទំនាបហើយ ៕

 

មតិយោបល់