កំពង់ស្ពឺៈ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងបានសម្រួលចរាចរណ៍លើផ្លូវជាតិលេខ៤ ត្រង់តំបន់ស្ទឹងសំរោង គីឡូម៉ែត្រលេខ១១៦ ជំនន់ទឹកភ្លៀងខ្លាំង នៅទីតាំងចំណុចស្ទឹងសំរោងនេះ ស្ថិតក្នុងព្រំប្រទល់រវាងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ស្ថិតក្នុងភូមិសាស្ត្រឃុំបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ តែងតែមានទឹកជំនន់ហូរកាត់ ដែលធ្វើឲ្យអាជ្ញាធរសម្រេចចិត្តផ្អាកចរាចរណ៍យានយន្ដលើផ្លូវនេះផងដែរ៕
មតិយោបល់