កំពង់ធំៈ មន្រ្តីអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិម្នាក់បានបើករថយន្តបុកម៉ូតូយុវជនម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលវេលាម៉ោង៦ល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ កំណាត់ផ្លូវជាតិលេខ6 (ផ្លូវអាស៊ានថ្មី) ស្ថិតភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោក ស៊ីវ វណ្ណា អធិការរងចរាចរណ៍ស្រុកសន្ទុកបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត Rang Rover ស្លាកលេខ ខ.ម 2-8886 ធ្វើដំណើរពីជើងទៅត្បូង ស្របពេលនោះមានម៉ូតូហុដា C125 ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ 1T-0891 មួយគ្រឿង បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា ខណៈម៉ូតូកំពុងបត់ចូលការាស់សាំង ហើយក៏ត្រូវរថយន្តបុកពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូដួលបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។
អធិការរងចរាចរណ៍ស្រុកសន្ទុកបានបន្តថា ជនរងគ្រោះឈ្មោះ ប៉ន ប៉ុន ភេទប្រុស អាយុ១៩ឆ្នាំ សិក្សារថ្នាក់ទី11C សាលាវិទ្យាល័យតាំងក្រសាំង ទីលំនៅភូមិផ្លុង ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ចំណែកម្ចាស់រថយន្តស៊េរីទំនើបឈ្មោះ ស័ន សម្បត្តិ ភេទប្រុស អាយុ៤៨ឆ្នាំ (ឧត្តមសេនីយ៍ត្រី នាយរងសរុបអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ) បន្ទាប់ ពីបង្កហេតុលោកបានយករថយន្តទៅទុកក្នុងបន្ទាយរបស់ខ្លួន នៅឃុំតាំងក្រសាំ ងដោយហាមមិនឲ្យអ្នកសារព័ត៌មានថតរូបរថយន្ត។
បច្ចុប្បន្នម៉ូតូយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក រីឯករថយន្តត្រូវបានយកទុកនៅបន្ទាយរបស់កងរាជអាវុអហត្ថលើផ្ទៃប្រទេស។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់