ព័ត៌មានអន្តរជាតិ

អាមេរិកកំពុងពិនិត្យអង្កេតករណីដំបូងនៃមេរោគZikaរីករាលដាលតាមរយៈសត្វមូស

អាមេរិកៈ មន្ត្រីសុខាភិបាលសហរដ្ឋអាមេរិកបានកំពុងពិនិត្យអង្កេតករណីដែលអាច​ជាមេរោគZikaដែលរីករាលដាលតាមរយៈសត្វមូសក្នុងតំបន់ ក្នុងរដ្ឋ Florida កាលពីថ្ងៃពុធ ខណៈដែលប្រធានាធិបតីអូបាម៉ាសន្យាថានឹងផ្តល់ប្រាក់បន្ថែមទៀតដល់រដ្ឋមួយនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងសត្តមូសបង្ករមេរោគនេះ។

មន្ទីរសុខាភិបាលរដ្ឋ Florida មិនបង្ហាញព័ត៌មានច្រើនអំពីអ្នកជំងឺទេ គ្រាន់តែបង្ហាថា បើតាមការកំណត់អត្តសញ្ញាណករណីថ្មីនេះ«អាចនឹងមិនទាក់ទង់ជាមួយករណីរីករាលដាលនៃមេរោគ Zika នៅក្រុងMiami-Dade ទេ។

ប៉ុន្តែវាជាតម្រុយលើកដំបូងដែលZika អាចត្រូវបានរីករាលដាលចុងក្រោយទៅកាន់សត្វមូស​ជាច្រើននៅសហរដ្ឋអាមេរិកចាប់តាំងពីគ្មានករណីនេះត្រូវបានគេរាយការណ៍ពីមុន។

យោងតាមសេចក្តីថ្លែងការណ៍របស់មន្ទីរមួយនេះ “ការស៊ើបអង្កេត ” កំពុងបន្ត ហើយមន្ទីរនឹងចែក​រំលែកសេចក្ដីលម្អិតបន្ថែមទៅតាមអ្វីដែលពួកគេនឹងទទួលបាន»។

ទន្ទឹមនឹងនេះដែរសេតវិមាននិយាយថានៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោកប្រធានាធិបតីអូបាម៉ាបាននិយាយតាមទូរស័ព្ទកាលពីថ្ងៃពុធជាមួយអភិបាលរដ្ឋផ្លរីដាលោក Scott Rick ទាក់ទងនឹងការសន្និដ្ឋាន​ដែលអាចមាន “ចងក្រងជាឯកសារនៃការឆ្លងមេរោគ Zika ជាលើកដំបូងដែលបង្កឡើងដោយ​សត្វមូសនៅទ្វីបអាមេរិក។ ”

គួរបញ្ជាក់ថា មេរោគ Zika ត្រូវបានរីករាលដាលភាគច្រើនដោយសារមូស ចម្លងមេរោគមួយប្រភេទដែលគេឲ្យឈ្មោះថា​ “Aedes “​ខាំ ហើយវាក៏អាចរីករាល ដាលតាមផ្លូវភេទផងដែរ។រោគសញ្ញាទូទៅបំផុតនៃ Zika មានគ្រុនក្តៅ កន្ទួលរមាស់ ឈឺសន្លាក់ និងភ្នែកក្រហម ៕

មតិយោបល់