វេណេហ្ស៊ុយអេឡាៈ ថ្មីនេះៗ មានជនជាតិវេណេហ្ស៊ុយអេទ្បា ជាងដប់ម៉ឺននាក់ បានឆ្លងដែនចូល ប្រទេសកូឡុំប៊ី ដើម្បីទិញអាហារ ថ្នាំពេទ្យ និងសម្ភារៈចាំបាច់ ដោយសារភាពខ្វះខាត់ខ្លាំងក្នុងប្រទេស។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦។
កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolás Maduro បានបើកច្រកព្រំដែន ជាមួយប្រទេសកូឡុំប៊ីជាលើកទីពីរ នៅខែនេះ ដើម្បីជួយសម្រួលដល់ប្រជាជន បានមានឱកាសទិញ ម្ហូបអាហារ ថ្នាំពេទ្យ និងសម្ភារៈចាំបាច់ ដោយសារប្រទេសនេះ មានវិបត្តិធ្ងន់ធ្ងរ មិនអាចឲ្យអ្នកទិញ ស្វែករកទំនិញទិញបាន។
បញ្ហានេះ គឺដោយសារប្រទេស កំពុងមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលបណ្ដាលឲ្យប្រជាជនប្រឈមមុខ នឹងស្ថានភាពអត់ឃ្លាន និងកង្វះខាតម្ហូបអាហារ ថ្នាំពេទ្យ និងក្រដាសអនាម័យជាដើម៕
មតិយោបល់