ព័ត៌មានជាតិ

សាលាបឋមសិក្សាទួលអំពិលត្រូវខ្យល់បោកបក់ខូចខាតក្បឿង និងផ្ទះប្រជាពលរដ្ឋរងការខូចខាត

ស្វាយរៀង: កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅសាលាបឋមសិក្សាទួលអំពិល ស្ថិតនៅឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង
មានបាតុភូតខ្យល់កន្ត្រាក់មួយបានមកបោកបក់សាលាបឋមសិក្សាទួលអំពិលខូចខាតក្បឿងអស់មួយចំនួនធំ រីឯផ្ទះប្រជាពលរដ្ឋអ្នកជិតខាងសាលាវិញ ទទួលរងនូវការខូចខាតផ្ទះចំនួនមួយខ្នង និងដើមឈើធំតូចបានបាក់ខ្ទេចខ្ទី៕

មតិយោបល់