ព័ត៌មានអន្តរជាតិ

រុស្ស៊ីប្រកាស «បទឈប់បាញ់គ្នា» ចំពេលប្រជាជនស៊ីរី ព្យាយាមឆ្លងកាត់ប៉ុស្តិ៍ព្រំដែន

រុស្ស៊ីៈ រដ្ឋាភិបាលក្រុងមូស្គូ បានប្រកាស បទឈប់បាញ់គ្នា ជាឯកតោភាគី នៅភាគពាយព្យនៃប្រទេសស៊ីរី ជាទីដែលកម្លាំងរដ្ឋាភិបាលគាំទ្រ ដោយរុស្ស៊ី កំពុងធ្វើការវាយលុកយ៉ាងខ្លាំង ដើម្បីដណ្តើមកាន់កាប់ទីតាំងសំខាន់ ចុងក្រោយរបស់ក្រុមឧទ្ទាម ចាប់ពីព្រឹកថ្ងៃសៅរ៍មកម្ល៉េះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។

សេចក្តីប្រកាសនេះ បានធ្វើឡើងកាលពីថ្ងៃសុក្រ ខណៈជនស៊ីវិលស៊ីរី ដែលផ្លាស់ទីលំនៅ បានព្យាយាមឆ្លងកាត់តំបន់ព្រំដែន ដើម្បីចូលទៅប្រទេសតួកគី ស្របពេលដែលស្ថានភាព កាន់តែយ៉ាប់យ៉ឺន នៅក្នុងខេត្តអ៊ីដលីប។

អង្គការសហប្រជាជាតិ បានព្រមានថា ការប៉ះទង្គិចផ្នែកយោធា នឹងធ្វើឱ្យមានហានិភ័យ ដល់ប្រជាជន ៣ លាននាក់ នៅក្នុងខេត្តអ៊ីដលីប ដែលពាក់កណ្តាលនៃពួកគេ ត្រូវបានផ្លាស់ទីលំនៅ ទៅក្រៅប្រទេស ចេញពីតំបន់ដែលកាន់កាប់ ដោយកម្លាំងស្មោះត្រង់ នឹងប្រធានាធិបតីលោក Bashar al-Assad ហើយជាងពាក់កណ្តាលលាននាក់ទៀត ត្រូវបានជម្លៀស ចាប់តាំងពីការវាយលុក បានចាប់ផ្តើមកាលពីចុងខែមេសាកន្លងទៅ ដោយមានមនុស្សជាង ៥០០ នាក់ ត្រូវបានសម្លាប់៕

មតិយោបល់