ព័ត៌មានជាតិ

ចិន​ប្រើប្រាស់កិច្ចខិតខំប្រឹងប្រែងទាំងអស់ ស្វែងរក​យន្តហោះ MH370 នៅក្រោមទឹក​

ចិន​៖ការស្វែងរកយន្តហោះ MH370 របស់ឥណ្ឌូនេស៊ី នេះគឺជា​ថ្ងៃទី ៥៧ ហើយ ដែលយន្តហោះនោះបានបាត់ខ្លួន ។ ទន្ទឹមជាមួយនឹងគ្នានេះដែរ ប្រទេសចិន​ បាន​ឲ្យដឹងថា ខ្លួននឹង​ខិតខំប្រឹងប្រែង ទាំង​អស់ ដើម្បីស្វែងរកនៅក្រោមទឹក នៅក្នុងដំណាក់កាលថ្មីនេះ​។​
2014-05-03_202225
បើយោងតាម​​មជ្ឈមណ្ឌល​រុករក និងសង្គ្រោះ នៅលំហសមុទ្រ របស់ចិន បាន​ឲ្យដឹងថា កងទ័ពជើងទឹក និង នាវា​ចិន បានត្រៀមខ្លួន ​ទៅកាន់មហាសមុទ្រ ឥណ្ឌា​ខាងត្បូង និងរំពឹងថា នឹងទៅដល់ នៅថ្ងៃសៅរ៍​សប្តាហ៍ក្រោយ ។ ប៉ុន្តែមជ្ឈមណ្ឌលនេះ បាននិយាយថា ​ការស្វែងរក​នេះវា​ប្រឈម​នឹង​ស្ថានភាព​ស្មុគស្មាញ ជាច្រើននៅទីនេះ​។​
នៅថ្ងៃសុក្រនេះ ទីភ្នាក់ងារ​សម្របសម្រួល បាននិយាយថា នាវាមុជទឹក Bluefin-21 បានបញ្ចប់បេសកម្ម​លើកទី ១៨ របស់ខ្លួន ក៏ប៉ុន្តែមិនអាចស្វែងរកកំទេចកំទី ទាក់ទងយន្តហោះ MH370 ឡើយ ៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់