ប្រទេសជាច្រើនបាន បញ្ជូនទាំងនាវាចម្បាំង និងយន្ដហោះចម្បាំងទៅជួយ ស្វែងរកយន្ដហោះដឹកអ្នកដំណើរប្រភេទ Boing B777-200 មានលេខសម្គាល់ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី មានអ្នកដំណើរ និងអាកាសយានិក២៣៩នាក់បានបាត់ខ្លួនកាលពី រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ នៅក្នុងនោះ ប្រទេសចិនបានប្ដេជ្ញាចិត្តថានឹងរកឲ្យឃើញ ហើយនៅពេលនេះ ក៏បានបន្ថែមការរុករកតាមរយៈផ្ដាយរណបផងដែរ ខណៈដែលមានព័ត៌មានចុះផ្សាយថា ទូរស័ព្ទរបស់អ្នកដំណើរជាច្រើនគ្រឿងនៅទទួលការហៅចូលបាន។
ក្រៅពីបញ្ជូននាវា និងយន្តហោះ សហរដ្ឋអាមេរិក ក៏បានបញ្ជូនក្រុម FBI របស់ខ្លួនឲ្យធ្វើការស៊ើបអង្កេតទៅលើការបាត់យន្តហោះដឹកនាំអ្នកដំណើរនេះផងដែរ ហើយក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ក៏បានសហការចូលរួមក្នុងការស៊ើបអង្កេតផងដែរ។
នាយករដ្ឋមន្ដ្រីម៉ាឡេស៊ីបាន ប្រកាសថា នឹងរឹតបន្ដឹងសន្ដិសុខទាំងស្រុងនៅ តាមអាកាសយានដ្ឋាន ក្រោយពេល មានអ្នកដំណើរអាចបន្លំប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយឡើងជិះយន្ដហោះ ដោយងាយស្រួល ។
គួរបញ្ជាក់ផងដែរថា ការបាត់ខ្លួនយន្តហោះនេះ កំពុងតែស្ថិតនៅក្នុងភាពអាថ៌កំបាំង មិនដឹងថា ធ្លាក់ចូលសមុទ្រ ឬមួយជាភារវកម្ម?
មតិយោបល់