តារាបាល់ទាត់របស់ក្លិប Bayern Munich កីឡាករ Arjen Robben បានកោតសរសើរក្រុមរបស់ខ្លួន ដែលប្រឹងប្រែងដើម្បីលុតក្លិប FC Koln កាលពីថ្ងៃសៅរ៍ ដោយលទ្ធផល 2-0 ។
ក្នុងចំណោមគ្រាប់បាល់ ២ គ្រាប់នោះដែររកបានដំបូងដោយ កីឡាករ Mario Gotze នៅតង់ទី ១ មុននឹងបាល់អនហ្គោល របស់ Daniel Halfar ជួយឲ្យក្លិបខ្លួនឈរលើលេខរៀងទី ១ នៃតារាង។
Robben បានរីករាយយ៉ាងខ្លាំង ដែលក្រុមខ្លួន អាចរកបាន ៣ ពិន្ទុ ឈរលើកំពូលតារាង ក្រោយពីម្ចាស់ផ្ទះព្យាយាមការពារ និងវាយលុក ។
ថ្លែងប្រាប់គេហទំព័រ ក្លិប Robben បាននិយាយថា”ក្លិប FC Koln ធ្វើឲ្យយើងពិបាក ដែលពួកគេលេងការពារច្រើនជាងវាយប្រយុទ្ធ ដែលធ្វើឲ្យយើងពិបាក តែទោះជាយ៉ាងណា យើងក៏នៅតែអាចបំបែកពងមាន់របស់ពួកគេ ១ គ្រាប់ដែរ ” ។
បញ្ជាក់ផងដែរថា ក្លិប Bayern Munich បច្ចុប្បន្នមាន ១៤ ពិន្ទុ ខណៈដែល Borussia Monchen មាន ១២ ពិន្ទុ ក្នុងចំណោម ៦ ប្រកួត ៕
ព័ត៌មានជាតិ
មតិយោបល់