ព័ត៌មានជាតិ

ករណីវ៉ៃគ្នាយ៉ាងអាណាធិបតេយ្យ នៅទឹកធ្លាក់ថ្មក្រាលឃាត់ខ្លួនបានម្នាក់ទៀតហើយ សរុប ៥នាក់

កំពង់ឆ្នាំង: ឃាត់ខ្លួនម្នាក់ទៀត ករណីវ៉ៃគ្នាយ៉ាងអាណាធិបតេយ្យនៅ”ទឹកធ្លាក់ថ្មក្រាល “នៅវេលាម៉ោង ៦និង៣០ព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកផុស បានឃាត់ខ្លួនបាន ១នាក់ទៀត ជាមុខសញ្ញាបង្កហិង្សាដោយចេតនា កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នៅភូមិកោះខ្ទុម្ព ឃុំជៀប មានឈ្មោះ កេន សារុត (ហៅឆាង) ភេទប្រុស រស់នៅភូមិបឹងស្ទេង ឃុំជៀប។
សរុបគិតមកដល់ពេលនេះ ឃាត់ខ្លួនសរុបបាន ៥នាក់ និងបន្តស្វែងរកបន្តទៀត៕

មតិយោបល់