ភ្នំពេញៈ បុគ្គលិកក្រុមហ៑ុនគង់នួនគ្រុបម្នាក់ ត្រូវក្រុមចោរប្លន់យកម៉ូតូម៉ាក ZOOMER X ឆ្នាំ២០១៦ ទៅបាត់ដោយសុវត្ថិភាព ខណៈពេលចេញពីរៀន ហើយជិះជិតដល់ផ្ទះ នៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ហេតុការណ៍ប្លន់បានសម្រេចនេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង៤៥នាទីយប់ ថ្ងៃទី១២ ខែកញ្ញា នៅចំណុចមុខផ្ទះលេខ១១ផ្លូវ១៦០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោករាជធានីភ្នំពេញ។
ជនសង្ស័យមានគ្នា ០២នាក់ ជិះម៉ូតូម៉ាក ឌូកពណ៌ទឹកក្រូចប្រភេទក្មេងស្ទាវរាងស្តើងអាយុប្រហែល២៣ ទៅ២៥ឆ្នាំ កំពស់ប្រហែល១.៦៨ម ទៅ១.៧០ម។ ចំណែក ជនរងគ្រោះឈ្មោះឡៃ លីនដា ភេទស្រី អាយុ២៣ឆ្នាំមុខរបរបុគ្គលិកក្រុមហ៑ុនគង់នួនគ្រុប ស្នាក់នៅផ្ទះលេខ១៣ផ្លូវ១៦០ភូមិ១ សង្កាត់ទឹកល្អក់២ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះបានបាត់បង់ម៉ូតូ១គ្រឿងម៉ាកHONDA ZOOMERX ពណ៌ទឹកប្រាក់ឆ្នាំ២០១៦ពាក់ស្លាកលេខ1DB5115ភ្នំពេញ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានចេញពីសាលាអាសុីអឺរ៉ុបដើម្បីទៅផ្ទះតាមផ្លូវ១៦០ លុះមកជិតដល់ផ្ទះ ជនរងគ្រោះបានឃើញជនសង្ស័យជិះម៉ូតូមកក្បែរ ក៏ជិះម៉ូតូគេចដើម្បីឲ្យគេជួយហើយបានដួលម៉ូតូចោល ពេលនោះជនសង្ស័យម្នាក់ដែលជិះខាងក្រោយបានលើកម៉ូតូជនរងគ្រោះជិះស្របគ្នាសំដៅទៅផ្លូវម៉ៅសេទុង ឡើងទៅខាងស្តុបសន្ធរម៉ុកគេចខ្លួនបាត់៕



មតិយោបល់