ព័ត៌មានជាតិ

ប្រតិបត្តិការ ក្ដៅរបស់សមត្ថកិច្ច ស្រាវជ្រាវ អន្ដរាគមន៍ ទាន់ ពេលវេលា បង្រ្កាប បានមុខសញ្ញាលួចឡានដ៏សកម្មម្នាក់បានភ្លាមៗក្រោយធ្វើសកម្មភាព

កំពង់ស្ពឺ: ក្រោយទទួល បានព័ត៌មាន ពីជនរងគ្រោះ ភ្លាម លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិ ការស្រុកឧដុង្គ បាន បញ្ជាឲ្យនាយប៉ុស្ដិ៍ទាំង១៥ ជំ នាញ ព្រហ្មទណ្ឌ ស្រុក ចេញ ប្រតិបត្ដិការ ស្រាវជ្រាវ អន្ដរាគមន៍ លើករណីបាត់រថយន្ដមួយគ្រឿង កាលពី ថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៩ ចន្លោះ ម៉ោង ៦និង០០នាទីព្រឹក ស្ថិត នៅចំនុចភូមិត្រពាំងរុណ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ខណ:ម្ចាស់ រថយន្ត បេីកទៅដឹកកម្មករ កម្មការិនី នៅក្នុង ភូមិ ចេញពីផ្ទះទៅបំពេញការងារនៅតាមរោងចក្រ ។

ជនសង្ស័យឈ្មោះ គីម ចាន់ថន ភេទប្រុសអាយុ ៣២ឆ្នាំរស់នៅភូមិគោល ឃុំទួុលព្រេជ ស្រុកអង្គស្នួុល ខេត្តកណ្តាល បានធ្វើសកម្មភាពលួុចរថយ ន្ត ម៉ាក ហ៊ីហិនដាយ ពណ៍ខៀ វពាក់ផ្លាកលេខ ភ្នំពេញ 2N 8805 ប្រភេទមួុយតោន ដឹកកម្មករ កេីតហេតុ នៅចំនុចភូមិត្រពាំងរុណ ឃុំដំណា ក់រាំ ង ក្រោយធ្វើ សកម្មភាព ជនល្មើស បានបើករថយន្ដ សំដៅ ចូលមកក្នុងព្រៃចម្ការបារាំង ស្ថិត ភូមិស្តុកស្លាត ឃុំភ្នំតូច ប៉ុន្តែ ជាអកុសលដោយសារតែ កំ លាំងនគរបាល បានធ្វើ ការ ដេញតាមពីក្រោយ ផ ងធ្វេីឲ្យជនល្មេីសមានការភិតភ័យ បើករថ យ ន្តភ្លេចមេីលផ្លូវ បណ្ដាលឲ្យ ជាប់ផុង បើកទ្វារត់ យ កតែប្រាសអាយុ ប៉ុន្តែ ជនល្មើស មិនអាចរត់រួច ពីរការតាម ប្រមាញ់សមត្ថកិច្ចបានឃាត់ខ្លួនភ្លាមៗ ។

តាមការបញ្ជាក់ អះអាង ពីម្ចាស់រថយន្ត និងជាតៃ កុងឡាន ឈ្មោះ ភី សុភ័ក្ក ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិស្តុកស្តាត ឃុំភ្នំតូច ស្រុក ឧដុង្គ ថាជន សង្សយ័ដែលបានធ្វើសកម្មភាពលួចរថយន្តរបស់ ខ្លួន គឺឆ្លៀតឱកាសនៅពេលគាត់ចុះពីលើរថយន្តដេីរស្រែកហៅម៉ូយដែលត្រូវជិះរថយន្ដរបស់គា ត់ ស្របពេល នោះគាត់មិនស្រួលក្នុងពោះផងក៏ ស្វែងរកកន្លែងគួរសម ស្រាប់តែឮសម្លេងចេញ រថយន្ដយ៉ាងខ្លាំងធ្វេីឲ្យគាត់ស្ទេីបាត់ចង់ ! ងេីប រត់តាមផ្សែងរថយន្ដរួចក៏រាយការណ៍ជូនសមត្ថកិ ច្ចតែម្ដង ឲ្យជួយស្ទាក់ចាប់ចោរលួចរថយន្ដរប ស់គាត់។

ដោយបានគោលការណ៍អនុញ្ញាតិពីលោ កឧត្ដមសេនីយ៍ ទោ សម សាមួន ស្នងការនគរបា លខេត្ដ និងឯកភាពពីរព្រះរាជអាជ្ញា នគរបាល បា នប្រគ ល់រថយន្ដឲ្យទៅម្ចាស់គាត់វិញ ចំណែ ក ជន ស ង្ស័យ ពាក់ព័ន្ធ ករណី លួច ជំនាញ បានសា កសួរ និងកសាងសំណុំរឿង បញ្ជូន ទៅស្នងការដ្ឋាន នគ របាល ខេត្ត ដើម្បី ចាត់ ការ តាមនីតិវិធីច្បាប់ ៕

 

មតិយោបល់