ព័ត៌មានជាតិ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចុះពិនិត្យនិងប្ដូរនាឡិកាទឹកថ្មីជូនពលរដ្ឋ

ភ្នំពេញៈ ក្រុមការងាររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចុះត្រួតពិនិត្យ-វាស់ស្ទង់គុណភាពនាឡិកាទឹក នៅតាមបណ្តាញដែលមានអាយុកាលប្រើប្រាស់១១ឆ្នាំឡើង ចាប់ពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះតទៅ។ ក្នុងនោះ ករណីរកឃើញថា នាឡិកាទឹកមានកម្រិតលម្អៀងខ្ពស់ ឬខូច រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តម្រូវឲ្យអតិថិជនកាន់នាឡិកាផ្ទាល់យកមករោងជាងនាឡិកានៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីពិនិត្យនិងវាស់ស្ទង់បន្ថែម។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជូនដំណឹងនៅរសៀលថ្ងៃទី១៣ ខែមករានេះថា ក្រុមជាងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវចុះធ្វើការពិនិត្យ-វាស់ស្ទង់គុណភាពនាឡិកាទឹក នៅតាមបណ្ដាញ ដែលមានអាយុកាលប្រើប្រាស់១១ឆ្នាំឡើង ដោយដាក់នាឡិកាទឹកថ្មីជំនួស តាមកម្មវិធីចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ ទៅតាមកម្មវិធីខាងក្រោម។ អំឡុងពេលកំពុងធ្វើការពិនិត្យ-វាស់ស្ទង់ ឬផ្លាស់ប្ដូរនាឡិកាទឹក ការផ្គត់ផ្គង់ទឹកនៅតាមបណ្ដាគេហដ្ឋាននីមួយៗ អាចមានភាពរអាក់រអួលរយ:ពេលខ្លី តែមិនលើសពី២ម៉ោងនោះឡើយ។

ក្នុងនោះដែរ ចំពោះទីតាំងដែលនឹងត្រូវចុះត្រួតពិនិត្យនេះដែរ មាននៅក្នុងតារាងកម្មវិធី ខាងក្រោម៖

មតិយោបល់