ព័ត៌មានជាតិ

រថយន្តRANGE ROVERពន្លះក្បាលនាគចែកផ្លូវបាក់២កង់រថយន្តក្រឡាប់ផ្ងារជើងឆ្លងចរន្តឆេះមានផ្សែងហ៊ុយទ្រលោម

ភ្នំពេញ: បុរសម្នាក់រួមដំណើរជាមួយនារីស្រស់ស្អាតម្នាក់បើករថយន្តទំនើបមួយគ្រឿងក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែកបោះពួយយ៉ាងលឿនបានជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលរងការខូចខាតបាក់ដល់ទៅ២កង់រថយន្តក្រឡាប់ផ្ងាជើងទ្រមេឃតែសំណាងល្អរងរបួសស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១និង០០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី១ខែកញ្ញាឆ្នាំ២០១៩ស្ថិតតាមបណ្ដោយផ្លូវ២៧១ចំណុចមុខមន្ទីរពេទ្យលោកសង្ឍក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតរថយន្តបង្កម៉ាកRANGE ROVERពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BD 8268បើកដោយបុរសម្នាក់រួមដំណើរនិងនារីស្រស់ស្អាតម្នាក់ទៀតក្នុងទិសដៅពីជើងទៅត្បូងល្បឿនលឿនក្នុងសភាពស្រវឹងស្រាខណ:មកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹងទំហឹងបណ្ដាលបាក់២កង់រថយន្តបង្កក្រឡាប់ផ្ងាជើងឡើងលើខណ:ពេលនោះរថយន្តបានឆ្លងចរន្តឆេះមានផ្សែងហ៊ុយទ្រលោមត្រូវប្រជាពរដ្ឋយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ជាច្រើនបំពងទើបរលត់ទៅវិញរួចកនាំគ្នាជួយគាស់ទ្វារថយន្តយកបុរសម្នាក់ដែលជាអ្នកបើកបរព្រមទាំងនារីរូបនោះចេញពីរថយន្តភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញក្រុងមកវាស់វែងស្ទូចយករថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់