ព័ត៌មានជាតិ

៣ យ៉ាង​ធ្វើឲ្យ​ក្បាល​ពោះ​មានរាង​ស៊ិច​ស៊ី​

​របប​អាហារ​ដែល​មាន​ជីវជាតិ និង​ការធ្វើ​លំ​ហាត់ប្រាណ​បាន​ទៀងទាត់ ជួយ​ឲ្យ​អ្នក​ឈានដល់​គោលដៅ​ក្នុង​ការ​សម្រក​ទម្ងន់​បាន​ជោគជ័យ​។ ប៉ុន្តែ​នៅ​ត្រង់​ចំណុច​ជុំវិញ​ក្បាលពោះ​ពុំ​ទាន់​ស្រក​ជាតិ​ខ្លាញ់​អស់​នៅឡើយ លុះត្រាតែ​អ្នក​ព្យាយាម​ហាត់​បន្ថែមទៀត​។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​បី​យ៉ាង​ដែល​អាចឲ្យ​អ្នកអនុវត្ត​រៀង​រាល់​សប្តាសហ៍​ដើម្បី​កម្ចាត់​ជាតិ​ខ្លាញ់នៅ​ជុំវិញ​ក្បាលពោះ​របស់​អ្នកចេញ​។​
Sexy
១. នៅពេល​បរិភោគ​
​ធ្វើ​ការកំណត់​ការ​តម​របប​អាហារ និង​ការ​បន្ទោ​របង់​ឲ្យបាន​ទៀងទាត់​។ ក្បាលពោះ​របស់​អ្នក​ប្រហែលជា​មិន​ត្រូវ​បង្កឡើង​ដោយ​ជាតិ​ខ្លាញ់​នោះទេ ប៉ុន្តែ​អាច​បណ្តោលមកពី​ខ្យល់​ដែល​មាន​នៅក្នុងប្រព័​ន្ធ​រំលាយ​អាហារ​របស់​លោក​អ្នក​។ ប្រសិនបើ​អ្នក​មិន​បាន​ទទួលទាន់​ជាតិ​ស​សៃ​ឲ្យបាន​គ្រប់គ្រាន់​ទេ ( តម្រូវការ​ចាប់ពី ២៥ ទៅ ៣០ ក្រាម​ក្នុង​មួយថ្ងៃ ) អាច​ទល់​លោ​មក ដែល​បណ្តោ​លឲ្យហើម​ពោះ​។ ដូច្នេះ​ហើយ​អ្នក​គួរតែ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ស​សៃ ឬ​អាហារ​ដែល​ផលិត​ឧស្ម័ន​ច្រើន​ដូចជា ខាត់ណា​ពណ៌​បៃតង ផ្លែ​ប៉ោម ឬ​សណ្តែក ក៏​អាច​ធ្វើឲ្យ​ក្បាលពោះ​របស់​អ្នកស្រក​បន្តិច​ដែរ​។​

២. ហាត់ប្រាណ​កាត់បន្ថយ​ជាតិ​ខ្លាញ់ និង​ធ្វើ​ឲ្យ​បេះ​ដូង​មាន​សុខភាព​ល្អ​
​ការ​ហាត់ប្រាណ​អាចជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​ដែល​ធ្វើ​ឲ្យ​បេះ​ដូង​មាន​សុខ​ភាព​កាន់តែ​ប្រសើរ​។ ប្រសិនបើ​អ្នកធ្វើការ​ហាត់ប្រាណ​ដោយ​រត់ ជិះ​កង់ ឬ​ហែល​ទឹក​ចាប់ពី ១០ ទៅ ៦០ នាទី អ្នកនឹង​មើលឃើញ​ពី​ល្បឿន​នៃ​ការ​ស្រក​ទម្ងន់​យ៉ាង​លឿន​។ ដូច្នេះ​ហើយ​ដើម្បី​ធ្វើ​ការសាកល្បង​ក្នុងការ​ហាត់ប្រាណ​ជា​លើកដំបូង​អ្នក​គួរតែ​ចំណាយពេល ១០ ជា​រៀងរាល់ថ្ងៃ​។​

៣. បញ្ចេញ​កំលាំង​ខ្លាំង​នៅពេល​ហាត់ប្រាណ​
​មុនដំបូង​ហាក់បីដូចជា​លំបាក់​បន្តិច ប៉ុន្តែ​អ្នក​អាច​កំណត់​គោលដៅ​ឲ្យ​ជាក់លាក់​មួយ​នៅ​ត្រង់​សាច់ដុំ​ពោះ ព្រោះនេះ​ជា​ចំណុច​ស្នូល​ដែល​អ្នក​ត្រូវ​កំចាត់​។ ក្នុងការ​ហាត់ប្រាណ​អ្នក​អាច​ប្រើ​ឧបករណ៍ ឬ​ក៏​ប្រើ​វិធីសាស្ត្រ​ផ្សេងៗ​ដែល​ធ្វើឲ្យ​ក្បាល​ពោះមាន​ចលនា​ខ្លាំង ធ្វើបែបនេះ​ជាតិ​ខ្លាញ់​នៅក្នុង​ក្បាលពោះ​របស់​អ្នក​ឆាប់​រលាយ​អស់​៕​

ចុចទីនេះ​មើលប្រភពដើម​ដៃគូសហការដំណឹង​

មតិយោបល់