ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ចោមចៅ៣ ចុះរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវផ្សារព្រៃទា

ភ្នំពេញៈ ដងផ្លូវសាធារណៈជុំវិញផ្សារព្រៃទា ស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ច្រើនលើកច្រើនសាមកហើយ ត្រូវបានអាជ្ញាធរចុះរៀបចំសណ្តាប់ធ្នាប់ សម្រួល ផ្លូវសាធារណៈ បានធ្វើចរាចរណ៍ឆ្លងកាត់ឲ្យប្រសើរឡើងវិញ ក៏ប៉ុន្តែនៅមានបងប្អូន អាជីវករមួយចំនួន ឆ្លៀតឱកាស ស្ងាត់ៗ អាជ្ញាធរអាក់ខានចុះពិនិត្យ យកដងផ្លូវ ចិញ្ចើមផ្លូវ ដាក់ធ្វើជាទីតាំងលក់ដូរវិញដដែល ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ កកស្ទះចរាចរណ៍ ទើបនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នេះ អាជ្ញាធរសង្កាត់ចោមចៅ៣ ចុះទៅរៀបចំសាជាថ្មី ដើម្បីកាត់បន្ថយការកកស្ទះ ។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅ៣ បានឲ្យដឹងថា ច្រើនលើកច្រើនសាមកហើយ កម្លាំងចុះទៅរៀបចំសណ្តាប់ធ្នាប់ រំដោះយកផ្លូវសាធារណៈ គ្រាន់ចរាចរណ៍ឡើងវិញ បញ្ចៀស និងកាត់បន្ថយនូវការកកស្ទះចរាចរណ៍ ហើយអាជ្ញាធរចាត់វិធានការជាបន្តបន្ទាប់ លើបុគ្គលអ្នកលក់ដូរមួយចំនួនតូច រឹងរូស មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ បានដាក់លក់បំពានមកលើដងផ្លូវ ។

អាជ្ញាធរអំពាវនាវផងដែរ ដល់បងប្អូនអ្នកលក់ដូរ ចូលរួមសហការទាំងអស់គ្នា បញ្ឈប់ដាក់តាំងលក់លើដងផ្លូវ នាំដោយបាត់បង់សណ្តាប់ធ្នាប់ សោភ័ណភាព បរិស្ថាន ស្ទះចរាចរណ៍ ៕

មតិយោបល់