ព័ត៌មានជាតិ

ប្រើ ថ្នាំ ប៉ង សម្លាប់ខ្លួន ហួស កម្រិត ស្លាប់ ខាង ស្រី និង ខាង ប្រុសកំពុង សង្គ្រោះបន្ទាន់

កណ្តាល: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថាស្ត្រី ម្នាក់ បាន ស្លាប់បាត់ បង់ជីវិត ចំណែក បុរស មាន អាកា រ: ធ្ងន់ធ្ងរ កំពុង សង្គ្រោះបន្ទាន់ នៅ មន្ទីរពេទ្យ ដោយសារ ប្រើ ថ្នាំ ប៉ង សម្លាប់ខ្លួន ហួស កម្រិត ។

ហេតុការណ៍ ដ៏ ភ្ញាក់ផ្អើល នេះ កើតឡើង នៅ ចំណុច បន្ទប់ លេខ A101 ផ្ទះសំណាក់ យីហោ សុខា សម្បត្តិ ផ្លូវ ១១០ ភូមិ ថ្មី ២ សង្កាត់ តាខ្មៅ ក្រុង តាខ្មៅ ខេត្តកណ្តាល វេលា ម៉ោង ១៥ និង ១០ នាទី ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៩ ។

សមត្ថកិច្ច បាន ឲ្យ ដឹងថា ជនរងគ្រោះ ឈ្មោះ មួន ស្រី នឿន ភេទ ស្រី អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រោងចក្រ កាត់ដេរ ស្នាក់នៅ ភូមិ លេខ ៤ សង្កាត់ ស្វាយ រលំ ក្រុង តាខ្មៅ ខេត្តកណ្តាល មាន ស្រុកកំណើត ភូមិ ឱ ម៉ា ល ឃុំ អំពិល ទឹក ស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

វត្ថុតាង នៅ កន្លែងកើតហេតុ មាន ៖ សំបក ថ្នាំ TRAUIC ប្រើ អស់ ចំនួន ៤ បន្ទះ , សំបក ប្រអប់ ២ និង សំបក ថ្នាំ Laroxyl មាន ១ បន្ទះ ប្រើ អស់ ៣០ គ្រាប់ MIRAL GINE អស់ ១៨ គ្រាប់ TRAVIC អស់ ៣៩ គ្រាប់ ។

ប្រភពព័ត៌មាន ពី កន្លែងកើតហេតុ បាន ឲ្យ ដឹងថា នៅ ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៩ វេលា ម៉ោង ប្រហែល ១៤ រសៀល ឈ្មោះ ជួន កុសល ភេទ ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ សន្តិសុខ បានមក មើល ភ្ញៀវ នៅផ្ទះ សំណាក់ ខាងលើ ដោយសារ ដល់ ម៉ោង សំអាត បន្ទប់ និង ដល់ ម៉ោង ដើម្បី ឲ្យ ភ្ញៀវ បង់លុយ ថ្មី ទៀត បាន ទៅ គោះទ្វារ បន្ទប់ លេខ A 101 តែ ភ្ញៀវ មិន ព្រម បើក ក៏ យក សោរ បន្ទប់ មកចាក់ ហើយ ឃើញ ភ្ញៀវ ខាង ប្រុស ឈ្មោះ យ៉ែម នៅ ភេទ ប្រុស អាយុ
៣២ ឆ្នាំ បាន ដើរ ចុះ ដើរ ឡើង ក្នុង បន្ទប់ ក៏ សួរនាំ តែ មិន និយាយស្តី អ្វី ទេ ។ បន្ទាប់មក ដោយមាន កា រ សង្ស័យ បាន ហៅ បុគ្គលិក ផ្សេងទៀត មកជួយ មើល ឃើញ ជនរងគ្រោះ ឈ្មោះ មួន ស្រី នឿន ដេក បែកពពុះមាត់ នៅលើ ពូក រួច បាន រាយការណ៍ ជូន សមត្ថកិច្ច ចុះ ពិនិត្យ ។

ប្រភព ដដែល បញ្ជាក់ថា បន្ទប់ លេខ A 101 ឈ្មោះ យែ ម នៅ បាន ចូលមក សំរាក នៅ ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៩ វេលា ម៉ោង ២០ និង ២០ នាទី បន្ទាប់មក ខាង ស្រី ( ជនរងគ្រោះ ) បាន ចូលមក សម្រាក នៅ ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៩ វេលា ម៉ោង ១០ ព្រឹក ។ លុះដល់ ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៩ ទើប បានដឹង ហេតុការណ៍ នេះ កើតឡើង ថា មាន អ្នកស្លាប់ នៅ បន្ទប់ ផ្ទះសំណាក់ បន្ទប់ លេខ A101 តែម្តង ។

តាម ការពិនិត្យ របស់ សមត្ថកិច្ច ជំនាញ បច្ចេកទេស ខេត្តកណ្តាល និង នគរបាល ផ្នែក ពិនិត្យ វិភាគ កន្លែងកើតហេតុ ក្រុង តាខ្មៅ ព្រមទាំង អាជ្ញាធរ និង គ្រូពេទ្យ អនុ មន្ទីរពេទ្យ ជ័យជម្នះ បានធ្វើ សន្និដ្ឋានថា ជនរងគ្រោះ ពិតជា បាន ស្លាប់ ដោយសារ ការប្រើប្រាស់ ថ្នាំ ហួសកំណត់ ក្នុង គោលបំណង ធ្វើអត្តឃាត ។

ក្រោយ ពិនិត្យ ចប់សព្វគ្រប់ សាកសព បាន ប្រគល់ជូន ក្រុមគ្រួសារ យកទៅ ធ្វើបុណ្យ តាម ប្រពៃណី នៅ ស្រុកកំណើត ។ ដោយឡែក ឈ្មោះ យ៉ែម នៅ ភេទ ប្រុស អាយុ ៣២ ឆ្នាំ ស្រុកកំណើត ស្រុ កំពង់ត្របែក ខេត្តព្រៃវែង កំពុងធ្វើការ សង្គ្រោះបន្ទាន់ នៅ មន្ទីរពេទ្យ ជ័យជម្នះ ក្រុង តាខ្មៅ ។

មតិយោបល់