ព័ត៌មានជាតិ

Updated៖ ក្មេងដែលបាត់ខ្លួនថ្ងៃមុន ពេលនេះរកឃើញហើយ ប៉ុន្តែអកុសលបានលង់ទឹកស្លាប់ក្នុងស្រះ

តាកែវ: នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៣:៤០នាទី ស្ថិតក្នុងភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ មានកើតករណី ក្មេងលង់ទឹកស្លាប់ក្នុងវត្តពោធិវង្សលើ ស្ថិតចំណុចអាងទឹកក្បែរវិហារ ផ្នែកខាងជើងឈៀងខាងលិច ។

បញ្ជាក់៖ ក្មេងរងគ្រោះបានបាត់ខ្លួនកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

ជនរងគ្រោះឈ្មោះ ឈឺន សុភា ភេទប្រុស អាយុ ២ខួប៦ខែ មានទីលំនៅភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ មានឪពុកឈ្មោះ តុង ចាន់ អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ម្តាយឈ្មោះ យស់ រចនា អាយុ ៣១ឆ្នាំ មានទីភូមិឃុំជាមួយគ្នា។

ក្រោយពេលកើតហេតុសមត្ថកិច្ចទទួលបានពត៌មាន ចុះទៅពិនិត្យដល់កន្លែង បានសហការជាមួយក្រុមគ្រូពេទ្យបង្អែកស្រុកគិរីវង់ និងកម្លាំងជំនាញផ្នែកវិភាគ និងពិនិត្យកន្លែងកើតហេតុខេត្តតាកែវ សហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន ពិនិត្យទៅលើសាកសព ពិតជាបានលង់ទឹកស្លាប់ពិតប្រាកដមែន រួចក៏ប្រគល់សពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់