ព័ត៌មានជាតិ

នគរបាល ឃាត់ខ្លួន បុរស ម្នាក់ តាមដីកា

ក្រចេះ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថានៅ ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៩ ម៉ោង ១៧ និង ៤០ នាទី កម្លាំង នគរបាល ផែន ព្រហ្មទណ្ឌ សហការ ជាមួយ កម្លាំង អធិការដ្ឋាន ក្រុង ក្រចេះ និង ស្រុក ឆ្លូង បាន អនុវត្ត ដីកា បង្គាប់ ឲ្យ ចាប់ខ្លួន លេខ ៨៨ ចុះ ថ្ងៃទី ០៤. មិថុនា .២០១៩ របស់លោក សុខ លី ចៅក្រម ស៊ើបសួរ នៃ សាលាដំបូង ខេត្ត ត្បូងឃ្មុំ ឃាត់ខ្លួន ជន ត្រូវ ចោទ ម្នាក់ នៅ ចំណុច កន្លែង លក់ដូរ មុខ កីឡដ្ឋាន ក្រចេះ ស្ថិត ក្នុងភូមិ ត្រពាំង ព្រីង សង្កាត់ ក្រចេះ ក្រុង ក្រចេះ ខេត្តក្រចេះ ។

ជន ត្រូវ ចោទ ឈ្មោះ គឹម សម្បត្តិ ហៅ រិទ្ធី ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន ទីលំនៅ ភូមិ ដាសស្គរ ឃុំ បឹង សាលា ខាងជើង ស្រុក កំពង់ត្រាច ខេត្តកំពត ជាប់ចោទ ពីបទ អំពើ លួច ប្រព្រឹត្ត កាលពី ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៨ នៅ ចំណុច ភូមិ ស្វាយ ដំណាក់ ឃុំ ជី និក ស្រុក ក្រូចឆ្មារ ខេត្ត ត្បូងឃ្មុំ ។

បច្ចុប្បន្ន ជន ត្រូវ ចោទ ខាងលើ កំពុង ឃាត់ខ្លួន ជា បណ្តោះអាសន្ន នៅ ការិយាល័យ ព្រហ្មទណ្ឌ កម្រិតធ្ងន់ ដើម្បី រង់ចាំ កម្លាំង ជំនាញ នគរបាល ខេត្ត ត្បូងឃ្មុំ មក ទទួល យកទៅ បន្ត នីតិវិធី ៕

មតិយោបល់