ព័ត៌មានជាតិ

LEXUS RX330 ពន្លះជាមួយកុងតឺន័របណ្តាលឲ្យស្លាប់ម្នាក់នៅស្រុកភ្នំស្រួច

កំពង់ស្ពឺ: ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង១២និង ៥០ នាទី មានករណី គ្រោះថ្នាក់ ចរាចរណ៍ មួយ កើតឡើងលើផ្លូវជាតិលេខ៤ នៅចំណុច បង្គោលគីឡូម៉ែត្រលេខ 57-58 ស្ថិតនៅ ភូមិ សំបួរ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ រថយន្តនិងរថយន្ត រវាងLEXUS (RX330) ពាក់ស្លាកលេខ ភ្នំពេញ 2AX-7289 អ្នកបើកបរ មិនស្កាល់ឈ្មោះ(ស្លាប់នៅនឹងកន្លែងកើតហេតុ ) បើកបរក្នុងទិសដៅ ពីលិចទៅកើត មកដល់ចំណុចខាងលើ បានបុកជាមួយរថយន្ត កុងតឺន័រ ម៉ាក HYUNDAI ក្បាលពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3E- 1279 លេខកន្ទុយសឺមីរឺម៉ក់ព្រះសីហនុ 4A-2216 មិនដឹងអត្តសញ្ញាណអ្នកបើកបរ ក្នុងទិសដៅបញ្ច្រាស ទិស គ្នា បណ្ដាល ឲ្យ រថយន្ត ទាំង២គ្រឿង ខូចខាត ធ្ងន់ ។ ចំពោះអ្នកបើកបរ កុងតឺន័រ ពេលបុករួចចុះរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុ ករណី នេះសមត្ថកិច្ច កំពុង កសាងសំណុំរឿង តាមនីតិវិធីច្បាប់៕

 

មតិយោបល់