ព័ត៌មានជាតិ

គ្រឿងញៀនបំផ្លាញអនាគត របស់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ

ត្បូងឃ្មុំ: កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរ បាលខេត្តត្បូងឃ្មុំ ចុះកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរ ចែកចាយដោយខុសច្បាប់ នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជន សង្ស័យចំនួន០៥នាក់ ។

ការឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើង នៅវេលាម៉ោង៣និង៤០នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងខ្លា ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ជនសង្ស័យ៖
១.ឈ្មោះម៉ាត់ ណាសៀត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម
២.ឈ្មោះហ៊ីម ក្រីយ៉ា ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរឥស្លាម
៣.ឈ្មោះឡេះ រំលីង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម
៤.ឈ្មោះម៉ាន អារ៉ហ្វីន ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរឥស្លាមជនសង្ស័យទាំង០៤នាក់ខាងលើរស់នៅភូមិ~ឃុំ ចំណុចកើតហេតុខាងលើ និង៥.ឈ្មោះច្រើន ស្រីណេង ភេទស្រី អាយុ២១ឆ្នាំជនជាតិខ្មែរ រស់នៅភូមិបុរីតេជោសែន ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដកហូតម្សៅក្រាមពណ៌សរថ្លាសង្ស័យថ្នាំ ញៀនចំនួន៧៩កញ្ចប់តូច ។

បច្ចុប្បន្ន ជនសង្ស័យចំនួន០៥នាក់រួម នឹង វត្ថុតាងថ្នាំញៀន ត្រូវបានបញ្ជូនមកការិយាលយ័ប្រឆាំងគ្រឿងញៀន ដើម្បីសាកសួរ
កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

 

មតិយោបល់