ព័ត៌មានជាតិ

ស្ថានភាពទឹកជំនន់ដែលបណ្តាលអោយបាក់ច្រាំងទន្លេនិងប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារនៅឃុំទន្លេបិទ

ត្បូងឃ្មុំៈ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ នៅវេលាម៉ោង១១ និង ១០ នាទីលោក សួស ស៊ាងលី អធិការនគរបាលស្រុកត្បូងឃ្មុំបានដឹកនាំកងកម្លាំងក្រោមឱវាទចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលបណ្តាលអោយបាក់ច្រាំងនៅភូមិទួលគរ ឃុំទន្លេបិទ ចំនួន៥កន្លែង សរុបប្រវែង១០៥ ម៉ែត្រ ក្នុងនោះមានផ្ទះប្រជាពលរដ្ឋដែលប្រឈមនឹងច្រាំងបាក់មានចំនួន០៤គ្រួសារ៖
១.ឈ្មោះថន ធា ភេទប្រុស អាយុ ៤៦ឆ្មាំ ផ្ទះសង់អំពី ឈើដំបូល និងជញ្ជាំង សង្ក័សី ទំហំ៤មx៥មនឹងត្រូវរុះរើ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩
២.ឈ្មោះវ៉ាន់ ចាន់ធឿន ភេទស្រី នៅកៀកច្រាំង
៣.ឈ្មោះលឹម ច្រឺង ភេទប្រុសអាយុ៧៥ឆ្នាំ បម្រុងរុះរើ
៤.ឈ្មោះណន រ៉ា ម្ចាស់ផ្ទះនៅប្រទេសថៃ ពីផ្ទះទៅច្រាំង ចំងាយ៥ម៉ែត្រ៕

 

មតិយោបល់