ព័ត៌មានជាតិ

ជិះម៉ូតូរអិលដួលរួចខ្ទាតចូលទៅថ្នល់រថយន្តមកដល់កិនមនុស្សស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់

កណ្តាល: ម្នាក់ស្លាប់ភ្លាមៗនិងរងរបួសធ្ងន់ម្នាក់ ដោយសារជិះម៉ូតរអិលដួលរួចខ្ទាត់ទៅថ្នល់រថយន្តមកដល់កិន នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៥និង០០នាទី នៅលើផ្លូវជាតិលេខ ០១ ក្នុងចន្លោះគីឡូម៉ែត្រ៥១-៥២ចំណុច ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថានៅមុនពេលកើតហេតុ
កើតហេតុខាងលើមានម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1AF-6373 បើកបរដោយឈ្មោះធឹម ចិត្រា ភេទប្រុសអាយុ១៩ឆ្នាំ មានអ្នករួមដំណើរម្នាក់ឈ្នោះ មីន បឺត ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរមានទីលំនៅជាមួយគ្នាភូមិគោល ឃុំអង្គ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បើកបរក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញលុះមកដល់ចំណុចខាងលើបានដួលម៉ូតូក៏ខ្ទាតអ្នករួមដំណើរចូលរថយន្ដម៉ាក TOYOTA HIGHLANDER ព៌ណទឹកមាសពាកស្លាកលេខភ្នំពេញ 2BB-2374 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដែលមានទិសដៅស្របគ្នា ក្រោយកើតហេតុ អ្នកបើកបររថយន្ដគេចខ្លួនបាត់។

ក្រោយពីកើតហេតុសមត្ថកិច្ចចុះធ្វើការវាស់វែងនិងប្រគល់សាកសពជូនក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណីដោយឡែកវត្ថុតាងរថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការស្រុកកៀបស្វាយដើម្បីបន្តនិតិវិធី៕

 

មតិយោបល់