ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: លិចទូកចម្លងកោះកែវបាត់ខ្លួន៦នាក់ សង្គ្រោះបាន៤នាក់

កណ្ដាល: នៅវេលាម៉ោង១៣និង៣០នាទីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦ មានករណីលិចទូកចម្លង០១គ្រឿងម្ចាស់ឈ្មោះស៊ុន ថៃ ភេទប្រុស រស់នៅភូមិជ្រោយពីសី ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។

មេបញ្ជាការស្តីទីអាវុធហត្ថខេត្តកណ្ដាលលោក ទូច អ៊ីណាន បានប្រាប់ Post news ថា ករណីលិចទូកចម្លងនេះ កើតឡើងនៅចំណុចទន្លេមេគង្គក្រោមចម្ងាយពីច្រាំងប្រហែល១០០ម៉ែត្រ ស្ថិតនៅភូមិកោះកែវលើ ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល បណ្តាលមកពីខ្យល់ និងភ្លៀង ខ្លាំង។

លោក ទូច អ៊ីណាន បានបន្តឲ្យដឹងទៀតថា ជនរងគ្រោះដែលនៅលើទូកចម្លងមានចំនួន១០នាក់(ទាំងអ្នកបើកបរ) ហែលរួច៤នាក់ និងបាត់ខ្លួន៦នាក់។ ចំណែកសម្ភារ:ដែលបាត់បង់ ឬខូចខាត សមត្ថកិច្ចយើងមិនទាន់ដឹងទេ។

បច្ចុប្បន្នជនរងគ្រោះ០៤នាក់បានហែលមកច្រាំង ត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋជួយសង្គ្រោះ ដោយឡែកមនុស្ស៦នាក់ទៀតបានបាត់ខ្លួន កម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋកំពុងស្វែងរក៕

//youtu.be/XSdz02JjLc8

//youtu.be/CjIhBtzk7NA

photo_2016-06-08_16-36-17

photo_2016-06-08_16-36-19

photo_2016-06-08_16-27-30

photo_2016-06-08_16-27-33

photo_2016-06-08_16-27-37

photo_2016-06-08_16-16-01

photo_2016-06-08_16-16-13

photo_2016-06-08_15-46-50

photo_2016-06-08_15-46-52

photo_2016-06-08_15-46-56

photo_2016-06-08_15-46-58

photo_2016-06-08_15-47-00

មតិយោបល់