ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចស្រុកឆ្មារ ចុះជួយរុះរើផ្ទះប្រជាពលរដ្ឋ ករណីបាក់ច្រាំងទន្លេ

ត្បូងឃ្មុំ: នៅវេលាម៉ោង ៧ និង០០នាទីយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុកឆ្មារ បានចុះតាមដាន និងអង្កេតការណ៍ករណីបាក់ច្រាំងទន្លេ ដើម្បីជួយរុះរើផ្ទះប្រជាពលរដ្ឋ។

ជាក់ស្តែង៖
១.នៅចំណុចខាងកើតមន្ទីរពេទ្យបង្អែក ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ សមត្ថកិច្ច បានជួយ រុះរើផ្ទះប្រជាពលរដ្ឋ១ខ្នង ផ្ទះតៀមរុះរើ១ខ្នង ធ្វើអំពីឈើ ប្រក់សង្ក័សី ទំហំ៤x៩ម៉ែត្រ ដែលមាន ម្ចាស់ផ្ទះឈ្មោះ យៀន ហុង ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ រុះរើរួចទាំងស្រុង។

២.នៅចំណុចព្រែកជ្រឹង ស្ថិតនៅភូមិទី៦ ឃុំស្វាយឃ្លាំង៖
-ផ្ទះឈ្មោះ ផុន គីមហេង ភេទប្រុស អាយុ ៦៧ឆ្នាំ ជនជាតិខ្មែរ (មេភូមិទី៦ ឃុំស្វាយឃ្លាំង ធ្វើអំពើឈើ ប្រក់សង្ក័សី ទំហំ ៧x៩ម៉ែត្រ រុះរើរានបាយ បណ្តោះអាសន្ន។
-ផ្ទះឈ្មោះ ប្រុញ វ៉ាន់ណាត ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ផ្ទះធ្វើអំពីឬស្សីប្រក់សង្ក័សី ទំហំ៤.៥x៨ម៉ែត្រ រុះរើរានបាយ ( ធ្លាក់បន្ទប់ទឹកចូលក្នុងព្រែក)។
-ផ្ទះឈ្មោះ ប្រុញ វិចិត្រ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ផ្ទះធ្វើអំពីឬស្សី ប្រក់សង្ក័សី ទំហំ ៣x៧ម៉ែត្រ រុះរើរានបណ្តោះអាសន្ន។

ករណីនេះ កម្លាំងសមត្ថកិច្ច បានជួយរុះរើ និងជញ្ជូនអីវ៉ាន់ប្រជាលរដ្ឋ មកដាក់កន្លែងមានសុវត្ថិភាព៕

មតិយោបល់