ព័ត៌មានជាតិ

ភ្ញាក់ផ្អើល! បុរសវ័យចំណាស់ម្នាក់ ដើរបាត់ពីផ្ទះ ស្រាប់តែប្រទះឃើញចងកសម្លាប់ខ្លួននៅក្នុងព្រៃ

ពោធិ៍សាតៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសវ័យចំណាស់ម្នាក់ បានធ្វើអត្តឃាតដោយបញ្ចប់ជីវិត នៅត្រឹមអាយុ៦៤ឆ្នាំ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៩ និង១០នាទី នៅចំណុចខាងលិចខ្មោចលាវ ក្បែរជើងភ្នំ ស្ថិតក្នុងភូមិសំសាន្ត ឃុំតាលោ ស្រុក តាលោសែនជ័យ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ទេព ឆន ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាង លើ ផឹកស្រាស្រវឹងជោកជាំស្ទើរគ្មានថ្ងៃសម្រាក រួចដើរបាត់ពីផ្ទះរហូតដល់ថ្ងៃកើតហេតុ ទើបទទួលដំណឹងថា ជនរងគ្រោះ បានធ្វើ អត្តឃាត ដោយយកអាវដៃវែងចងកសម្លាប់ខ្លួន នៅលើដើមឈើក្នុងព្រៃដំបូកពីខាងកើតផ្ទះរបស់ជនរងគ្រោះប្រហែលជាង ២០០ ម៉ែត្រ ។ ហេតុការណ៍នេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរមូលដ្ឋានចុះដល់កន្លែងកើតតែម្តង។

លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលមូលដ្ឋាន និងលោកមេឃុំតាលោ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានភ្លាមៗនោះ សមត្ថកិច្ចបាន ចុះទៅដល់កន្លែងកើតហេតុយកខ្សែហ៊ុមព័ទ្ធ រង់ចាំជំនាញទៅធ្វើការត្រួតពិនិត្យនៅព្រឹកថ្ងៃទី១២នេះ។

ក្រោយពីការពិនិត្យសមត្ថកិច្ចបាន ធ្វើការស្រាវជ្រាវជុំវិញករណីនេះហើយសន្និដ្ឋានថា ជនរងគ្រោះចងកសម្លាប់ខ្លួនដោយសារ តែរូបគាត់វង្វេងបាត់ការចងចាំនិយាយមិនដឹងខុសត្រូវ ចេះតែភ័យខ្លាចខ្មោចព្រាយបីសាចមកធ្វើបាបនិងចាប់ខ្លូនយកទៅ។

តែបើតាមការបំភ្លឺរបស់គ្រួសារជនរងគ្រោះ បានបញ្ជាក់ដូចទៅនិងប្រភពខាងលើនេះដែរ ជនរងគ្រោះជាមនុស្សស្រវឹងព្រឹកល្ងាច គ្មានថ្ងៃណាមួយខានបានឡើយ ។ សមត្ថកិច្ចបានបន្តថា ក្រោយពេលពិនិត្យសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពជូន ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់