ព្រះសីហនុៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៩និង១៥នាទីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៏មួយ ដោយខ្លួនឯង គឺរថយន្តដឹកកុងតឺនរ័មួយគ្រឿងពេលបត់ត្រឡប់ក្រោយ ចៃដន្យធ្លាក់ទូកុងតឺន័រ សង្កត់មកលើកាប៊ីនរថយន្ត ធ្វើឲ្យបុរសអ្នកបើកបរម្នាក់ គាបស្លាប់ភ្លាមៗនៅនឹងកន្លែង ហេតុការណ៍នេះកើតឡើងតាមផ្លូវលំ ចូលទៅក្បាលឆាយ ចំពីមុខក្លោងទ្វារ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ។
ភ្លាមៗគេនៅមិនទាន់ស្គាល់ឈ្មោះជនរងគ្រោះឡើយ ហើយករណីនេះសមត្ថកិច្ចកំពុងពិនិត្យដោះស្រាយតាមនីតិវិធី៕





មតិយោបល់