ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀង លិចថ្នាលសំណាបកសិករ និងបាក់ស្ពានក្រុងកែប

កែបៈ យោងតាមហ្វេសប៊ុករបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ បានបង្ហាញឲ្យដឹងថា ជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ដល់ថ្នាលសំណាបរបស់បងប្អូនប្រជាកសិករ និងស្ពានមួយកន្លែង ស្ថិតនៅក្នុងភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប។

ករណីនេះដែរ នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សា នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅវិទ្យាស្ថានអប់រំ នាព្រឹកថ្ងៃទី២៥ ខែឧសភានេះ សម្តេច ហ៊ុន សែន បានស្នើឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនសកម្មភាពឲ្យកាន់តែខ្លាំងថែមទៀត ដើម្បីទប់ស្កាត់បញ្ហាគ្រោះធម្មជាតិ ដែលអាចបង្កឲ្យមានផលវិបាកនៅពេលក្រោយ។

សម្តេច ហ៊ុន សែន បានលើកឡើងថា “សាលារៀន និងមន្ទីរពេទ្យ គឺត្រូវតែជាគោលដៅអាទិភាពមុនគេ នៃការធ្វើឡើងវិញ ដោយមិនអាចទុកឲ្យកូនសិស្សមកសាលារៀន ឬមិនអាចទុកឲ្យមន្ទីរពេទ្យអត់មានសកម្មភាពនៅពេលមានផលប៉ះពាល់ ដោយសារខ្យល់កន្ត្រាក់ ក្នុងរយៈពេលកន្លងទៅនោះទេ”

ត្រង់ចំណុចនេះសម្តេច ហ៊ុន សែន បានស្នើឲ្យអាជ្ញាធរមានការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដែលទទួលផលប៉ះពាល់ នៃការបាក់ផ្ទះសម្បែង ព្រោះពេលខ្លះក្នុង១ថ្ងៃ ខ្យល់កន្ត្រាក់អាចបំផ្លាញផ្ទះ រហូតដល់ទៅរាប់រយខ្នងឯណោះ៕

13239197_482072251984686_8659164066465229238_n 13245263_482072308651347_6200489723032294958_n 13256052_482072301984681_3834568648931028335_n 13256392_482072305318014_350176436316346427_n 13260056_482072258651352_6813799773532873590_n 13266043_482072255318019_1683301042469743469_n

មតិយោបល់