ព័ត៌មានជាតិ

កម្លាំងនគរបាលខ ឃាត់ជនសង្ស័យ១៥នាក់ ករណីមុខសញ្ញាប្លន់

ភ្នំពេញ: ជនសង្ស័យចំនួន១៥នាក់ ត្រូវបាននគរបាល ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង ១២ និង២០នាទី ឈានចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចច្រកចូលភូមិព្រៃទា១ កែងផ្លូវសហាវិថីព័ន្ធរុស្ស៊ី សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងនោះមានចំនួន១០នាក់ ជាមុខសញ្ញាប្លន់ នៅខណ្ឌសែនសុខ។

ប្រភពព័ត៌មានពីនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងអន្តរាគមន៍ពិសេស នៃអធិការរដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ល្បាតក្នុងមូលដ្ឋានក៏ប្រទះឃើញ ក្រុមក្មេងទំនើងចំនួន១៥នាក់ ដោយមានការសង្ស័យ ក៏ឃាត់ពិនិត្យ និងនាំយកទៅប្រគល់ឲ្យ ប៉ុស្តិ៍នគរបាលចោមចៅ៣សួរនាំ។

ក្រោយពីសួរនាំ រួចចម្លើយសារភាពរបស់ក្មេងទំនើងចំនួន១០នាក់ ជាប់ពាក់ព័ន្ធ និងករណីវាយប្លន់ចំនួន២ ករណី ក្នុងខណ្ឌសែនសុខ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានទាក់ទងប្រគល់ជនសង្ស័យទាំង១០នាក់ ទៅខណ្ឌសែនសុខសួរនាំតាមនិតិវិធី។

ដោយឡែកក្មេងទំនើងចំនួន៥នាក់ទៀត សមត្ថកិច្ច បានធ្វើការអប់រំ និងហៅអាណាព្យាបាលមកធានា រួចប្រគល់ឲ្យត្រលប់ទៅផ្ទះវិញ។
ជនសង្ស័យទី១.ឈ្មោះ ធា រ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបមិនពិតប្រកដ ទី២ឈ្មោះ រិន រ៉ូត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបមិនពិតប្រកដ ទី៣ឈ្មោះ រ៉ុង សុផា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបមិនពិតប្រកដ ទី៤ឈ្មោះ សូត ឡៃហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបមិនពិតប្រកដ ទី៥ឈ្មោះ ហឿន បញ្ញា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបមិនពិតប្រកដ ទី៦ឈ្មោះ ទេស ណារដ្ឋ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបមិនពិតប្រកដ ទី៧ឈ្មោះ ម៉ន ឈុន ភេទប្រុស អាយុ២០ឆ្នាំ នាំមុខរបមិនពិតប្រកដ ទី៨ឈ្មោះ សុខ គា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបមិនពិតប្រកដ ទី៩ឈ្មោះ អាន សេង អាយុ១៥ឆ្នាំ មុខរបមិនពិតប្រកដ និងទី១០ឈ្មោះ ប៉ុន ធឿនរតន: ភេទប្រុស អាយុ១៦ឆ្នាំ មុខរបមិនពិតប្រកដ។

ក្រោយពីសួរនាំរួចចម្លើយសារភាព របស់ក្មេងទំនើងចំនួន១០នាក់ ជាប់ពាក់ព័ន្ធនិងករណីវាយប្លន់ចំនួន២ករណី ក្នុងខណ្ឌសែនសុខ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានទាក់ទងប្រគល់ជនសង្ស័យទាំង១០នាក់ ទៅខណ្ឌសែនសុខសួរនាំតាមនិតិវិធី៕

មតិយោបល់