ព័ត៌មានជាតិ

មុខសញ្ញាជួញដូរ និងរក្សាទុកប្រើប្រាស់គ្រឿងញៀន ៣ នាក់ ត្រូវសមត្ថកិច្ចស្រុកបូទុមសាគរ ឃាត់ខ្លួន

កោះកុង: កាលពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៩ នៅវេលាម៉ោង ១០:១០ នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកបូទុមសាគរ បង្ក្រាបបានករណីជួញដូរ និងរក្សាទុកប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ១ ករណី នៅចំណុច ភូមិ-ឃុំថ្មស ស្រុកបូទុមសាគរ ឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ៣ នាក់ រួមមាន៖

១-ឈ្មោះ សេង វិរ: ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ-ឃុំកើតហេតុខាងលើ ។
២-ឈ្មោះ ភោត ណា ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មិនពិតប្រាកដ មានទីលំនៅ ភូមិ-ឃុំកើតហេតុខាងលើ ។
៣-ឈ្មោះ សើ ហេង ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិមុខរបរ មិនពិតប្រាកដ មិនពិតប្រាកដ មានទីលំនៅ ភូមិ-ឃុំកើតហេតុខាងលើ ។

ដកហូតវត្ថុតាងបាន ៖ ម្សៅក្រាមព៌ណសថ្លា មេតំហ្វេតាមីន ១៣ កញ្ចប់ ។
ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញ កំពុងបំពេញសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់