ព័ត៌មានជាតិ

ជនក្លែងភេទធ្វើជាព្រះសង្ឃ ដើរបិណ្ឌបាត ត្រូវសមត្ថកិច្ចឃាត់ខ្លួន២នាក់ ក្នុងចំណោមបក្ខពួក៥នាក់

កណ្តាលៈ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី មានករណីជន២នាក់ ក្លែងភេទធ្វើជាព្រះសង្ឃ ហើយបានដើរបិណ្ឌបាត្រ ពីពុទ្ធបរិស័ទ នៅចំណុចភូមិ សៀមរាប ឃុំ សៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ជនសង្ស័យ០២នាក់៖ទី១.ឈ្មោះ ហុន សៀវប៉ាវ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃរំដួលខាងលិច ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន)។
២.ឈ្មោះ វង្ស ដារ៉ា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិ ស្រីជា ឃុំ ល្បើក ស្រុកឈូក ខេត្តកំពត(ឃាត់ខ្លួន) ។

វត្ថុតាងចាប់យក៖ ១-ចីពរ ០២,២-ស្បង់០២,៣-ហង្ស សាក់០២,៤-អ៊ុត ឃុត០១,៥-លុយខ្មែរ៣០.០០០រៀល,៦-ឆាយាគណៈមហានិកាយ០១ក្បាល ,៧-ទូរសព្ទ័ដៃម៉ាក អិនចុចពិល០២គ្រឿង ,៨-សំបុត្របុណ្យ១៩សន្លឹក ។

សភាពនៃរឿងហេតុ៖ នៅថ្ងៃទីខែឆ្នាំកើតខាងលើ វេលាម៉ោង០៧និង០០នាទី ជនសង្ស័យ០៥នាក់ មានឈ្មោះ ឡុង ជាអ្នកបើករថយន្តឈ្មោះ ខ្លា ឈ្មោះ សៅឈ្មោះ វង្ស ដារ៉ា និងឈ្មោះ ហុន សៀកប៉ាវ បានជិះរថយន្ត១គ្រឿង កាម៉ារី ហើម ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 2L 5453 ចេញពី ផ្ទះសំណាក់មួយកន្លែងមិនស្គាល់យីហោ ក្នុងរាជធានីភ្នំពេញ សំដៅមកដល់រង្វង់មូលគួរស្រូវ ក្នុងសង្កាត់រលួសខណ្ឌដង្កោ រាជធានីភ្នំពេញ ឈប់រថយន្តនៅជិតនោះ ហើយឈ្មោះ ឡុង ក៏បានចែកស្បង់ចីពរ ហង្សសាក់ ថង់យាម អ៊ុតឃុត ឆាយាគណៈមហានិកាយ ម្នាក់មួយ សំបុត្របុណ្យជាច្រើនសន្លឹក រួចជនសង្ស័យ ឈ្មោះ ហុន សៀកប៉ាវ និងឈ្មោះ វង្ស ដារ៉ា បានចុះដើរចែកសំបុត្របុណ្យ និងអង្គាសប្រាក់ នៅតាមដងផ្លូវជាតិលេខ២ មកទិសខាងត្បូង ពេលដើរមកដល់ចំណុចកើតហេតុខាងលើ បានជួបជាមួយព្រះចៅអធិការវត្តវិហារកំបោរ ដោយមានការសង្ស័យ ព្រះចៅអធិការបានសួរនាំ ហើយបាននាំជនសង្ស័យ ទាំង២នាក់ខាងលើ ទៅប្រគល់ជូនព្រះចៅអធិការវត្តវិហារបិតមាស ដែលជាព្រះអនុគណស្រុក កណ្ដាលស្ទឹងសួរនាំបន្ត ដោយពិនិត្យឃើញថា ជនសង្ស័យទាំង២ជាព្រះសង្ឃក្លែងក្លាយ ក៏បានដោះស្បង់ ជីពរ ចេញប្រគល់ជូនសមត្ថកិច្ច ស្រុកកណ្តាលស្ទឹង និងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់