ព័ត៌មានជាតិ

Update៖ រថយន្តសាំយ៉ុងដឹកបន្លែបុកកង់បីឥណ្ឌា ក្រឡាប់ផ្អៀងជើង បណ្ដាលឲ្យអ្នកបើករបួសធ្ងន់

ភ្នំពេញ: កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០១៩ នៅចំណុច ទល់មុខបុរីឌឹមេគង្គរ៉ូយ៉ាល់ ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានករណីរថយន្តសាំយ៉ុងដឹកបន្លែ បុកកង់បីឥណ្ឌា បណ្ដាលឲ្យក្រឡាប់ផ្អៀងជើង អ្នកបើករបួសធ្ងន់។

រថយន្តសាំយ៉ុងដឹកបន្លែ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AY 2660 បើកដោយឈ្មោះ យិន ពិសី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិសួង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

កង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GM 8640 បើកដោយឈ្មោះ អ៊ឹម សុចិន្តា ភេទប្រុស អាយុ៤៩ ឆ្នាំ មុខរបរបើកកង់បីឥណ្ឌា ស្នាក់នៅភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តខាងលើបើកតាមផ្លូវាតិលេខ៦ ពីជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែកក់បីឥណ្ឌាបើកចេញពីបុរីឌឹមេគង្គរ៉ូយ៉ាល់ ឆ្លងផ្លូវជាតិលេខ៦ ពីលិចទៅកើត ក៏ត្រូវរថយន្តបុកកង់បីឥណ្ឌា ក្រឡាប់ផ្អៀងជើងម្ខាង ក្រពឹតរងការខូចខាតទាំងសងខាង ចំណែកម្ចាស់កង់បីរងរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទៅដល់វាសវែង យករថយន្តនិងកង់បី ទៅក្សាទុកនៅអធិការដ្ឋាន រង់ចាំដោះស្រាយជាក្រោយ៕

មតិយោបល់