ព័ត៌មានជាតិ

រថយន្តកុងតឺន័រ របស់ក្រុមហ៊ុន «អង្គសុខសារិទ្ធ មានជ័យ» បើកបុកចូលផ្ទះប្រជាពលរដ្ឋ រងខូចខាតអស់ជាច្រើន ទាំងព្រឹក

ភ្នំពេញៈ ក្បាលរថយន្តកុងតឺន័រ សម្រាប់អូសរ៉ឺម៉កកុងតឺន័រ មួយគ្រឿង បើកបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងខូចខាតសម្ភារៈអស់ជាច្រើន បង្កឲ្យមនុស្សម្នារត់ចែកផ្លូវគ្នា ទាំងព្រលឹងចុងសក់ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវហាណូយ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក មានតែក្បាលរថយន្តទេ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ដោះស្លាកលេខចេញបាត់ ជារថយន្តរបស់ក្រុមហ៊ុន អង្គរសុខ សារិទ្ធមានជ័យ បានបើកល្បឿនលឿនពីត្បូងទៅជើង ដល់ចំណុចខាងលើ ដោយអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ស្របពេលដែលមេឃកំពុងធ្លាក់ភ្លៀង ហើយផ្លូវកោង ទើបរេចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋចំនួន២ផ្ទះជាប់គ្នា បណ្តាលឲ្យរងខូចខាត សម្ភារៈ អស់ជាច្រើន មនុស្សម្នារត់គេចចែកជើងគ្នា ទាំងព្រលឹងចុងសក់ ។

តាមពលរដ្ឋបានឲ្យដឹងថា កាលពីខែកន្លងទៅ ចំណុចខាងលើ មានរថយន្តបុកចូលម្តងហើយ ផ្ទះទើបជួលជុលហើយ មកដល់លើកនេះ ជាលើកទី២ហើយ រថយន្តបុកចូលផ្ទះចំណុចខាងលើ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ រាល់ការខូចខាត រួចអូសយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រង់ចាំដោះស្រាយផលប៉ះពាល់ជាក្រោយ ៕

មតិយោបល់